ភ្នំពេញ៖ កំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ស្របពេលដែលតារារូបនេះមានវ័យកាន់តែច្រើន។

យ៉ាងណាមិញ ស្របពេលភាពជោគជ័យ របស់តារារូបនេះធ្វើឲ្យជីវភាពរបស់នាងកាន់តែប្រសើរជាងមុន បូករួមនឹងការស្រលាញ់ភាពរួសរាយរបស់នាង ក៏បាន ទាញយកប្រជាប្រិយភាព ពីស្រទាប់យុវវ័យផងដែរ។

ជាក់ស្តែងនៅ ចូលមកដល់ឆ្នាំថ្មីនេះភ្លាម ឃើញថាតារារូបនេះ ទិញកាដូខ្សែក ឈុតជូនខ្លួនឯង ពេលនេះនាងក៏ទិញខ្សែដៃពេជ្រមួយទៀត ដែលមានទំហំធំមែនទែន រីឯតម្លៃវិញប្រហែលជាមិនធម្មតាដែរ។ នៅក្នុងនោះដែរ នាងបានទៅទិញនៅហាងពេជ្រគេផ្ទាល់តែម្តង នេះបើបានការបង្ហោះរបស់ហាងពេជ្រមួយកន្លែង។

មិនត្រឹមតែប៉ុណ្ណោះតាមរយៈរូបភាពនេះ មើលទៅអ្នកនាងពេជ្រ សោភា ពិតជាតារាម្នាក់ដែលមិនសូវចេះប្រកាន់ខ្លួន និងមានភាពរួសរាយចំពោះអ្នកនៅទីនោះជាមួយនឹងស្នាមញញឹមរបស់នាង៕ 

កំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា
កំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា
កំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា ពេលទៅកម្មង់ខ្សែដៃពេជ្រ
សាររបស់ហាងពេជ្រមួយកន្លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា