ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MV បទចម្រៀងថ្មីរបស់កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង៣នាក់រួច បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន។

ដោយក្នុងបទចម្រៀងថ្មីរបស់កូនប្រុសលោក ព្រាប សុវត្ថិ គឺបានថតផ្តិតយកទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត ពីកន្លែងទេសចរណ៍នានាជាច្រើនកន្លែងរបស់ប្រទេសកម្ពុជាយើង។

ជាពិសេសនោះគឺ សមត្ថភាព និងទេពកោសល្យរបស់កូនប្រុសទាំង៣ លោក ព្រាប សុវត្ថិ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្ត និងកោតសរសើរពួកគេជាបន្តបន្ទាប់។

ទន្ទឹមនឹងការទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងបែបនេះផងដែរ សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ ក៏បានសរសេររៀបរាប់ដូច្នេះថា៖

«ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលពូមីង អ៊ំប្រុស អ៊ំស្រី បងប្អូន ដែលបានគាំទ្រមកលើបងប្អូនខ្ញុំទាំងបីនាក់ ក៏ដូចជាបានគាំទ្រឪពុករបស់ពួកខ្ញុំ តាំងពីដើមរហូតដល់ពេលនេះ! សូមអរគុណ»។

គួរឱ្យដឹងផងដែរថា នេះគឺជាការរៀបរាប់អារម្មណ៍ពិតរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាលើកដំបូងហើយ បន្ទាប់ពីផ្ទុះបទចម្រៀង «កែវភ្នែក» ដែលជាការបកស្រាយរួមគ្នារបស់បងប្អូនខ្លួនទាំងបីនាក់៕

ទស្សនាកម្រងរូបភាពខាងក្រោមដូចតទៅនេះ៖

លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបី
​សុវត្ថិ មុនីវណ្ណ កូនប្រុសលោក ព្រាប សុវត្ថិ
​សុវត្ថិ មុនីវណ្ណ កូនប្រុសលោក ព្រាប សុវត្ថិ
​សុវត្ថិ មុនីវណ្ណ កូនប្រុសលោក ព្រាប សុវត្ថិ
កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ
កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ
កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ
​សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ