ភ្នំពេញ៖ ថ្មីនេះៗលើបណ្ដាញសង្គម អ្នកណាៗ ក៏មានការភ្ញាក់ផ្អើលចំពោះព័ត៌មាន ម្ដាយតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្ខណា ត្រូវគេរឹបអូសយករថយន្ត ដែលនេះជាប្រធានបទដ៏ក្ដៅ និងត្រូវបានគេចែកចាយជាបន្តបន្ទាប់។

ជាក់ស្ដែង រឿងមួយនេះក៏បានស្ងប់ទៅវិញ បន្ទាប់ពី អ្នកនាង សារ៉ាយ សក្ខណា ដែលជាកូនស្រី បានចេញមុខបកស្រាយ ជាមួយជម្លោះមួយនេះ។

ប៉ុន្តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែរឿងក្ដីរបស់ម្ដាយស្ងាត់ភ្លាម តារាសម្ដែងរូបនេះ និងស្វាមី ក៏បើកសាខាហាងថ្មី ភ្លែតតែម្ដង ស្របពេលហាងទី១របស់នាង ទទួលការគាំទ្រខ្លាំងពីសំណាក់ អតិថិជន ដែលហាក់ជា ចង់បង្ហាញថា រូបនាង មានជីវភាពមិនធម្មតាឡើយ ដែលអាចបើកហាងមួយទៀត។

គួរបញ្ជាក់ដែរថា ក្រៅពីអាជីពជាតារាសម្ដែង អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី ក៏ជាថៅកែហាងកែសម្ផស្សល្បីឈ្មោះមួយកន្លែងក្នុងរាជធានីភ្នំពេញ ផងដែរ៕ 

សារ៉ាយ សក្កណា និងស្វាមី បើកសាខាហាងថ្មី
សារ៉ាយ សក្កណា និងស្វាមី បើកសាខាហាងថ្មី
សារ៉ាយ សក្កណា និងស្វាមី បើកសាខាហាងថ្មី
សារ៉ាយ សក្កណា និងស្វាមី បើកសាខាហាងថ្មី
សារ៉ាយ សក្កណា និងស្វាមី បើកសាខាហាងថ្មី
សារ៉ាយ សក្កណា និងគ្រួសារ
សារ៉ាយ សក្កណា និងគ្រួសារ
សារ៉ាយ សក្កណា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា