ភ្នំពេញ៖ កញ្ញា មាន សូនីតា សព្វថ្ងៃគឺជាតារាសម្តែងស្រីមួយដួង ដែលស្ថិតនៅតំណែងជួរមុខជានិច្ច បើទោះជាពេលនេះ នាងមិនសូវផ្តោតទៅលើការងារ សិល្បៈច្រើនដូចមុន ព្រោះថានាងកំពុងតែមមាញឹកជាមួយ នឹងមុខជំនួញដែលកំពុងតែរីកដុះដាលរបស់នាង។

យ៉ាងណាមិញ នៅដើមឆ្នាំ២០១៨នេះ កញ្ញា មាន សូនីតា បានបោះទុនដើម្បីបើក ហាងអាហារមួយកន្លែងថ្មីមួយទៀតហើយ បន្ទាប់ពីនាងបានជោគជ័យ លើមុខជំនួញសម្លៀកបំពាក់ ដែលមានឈ្មោះថា ផ្ទះស្រលាញ់

ក្នុងនោះផងដែរ ហាងថ្មីរបស់តារារូបស្រស់ម្នាក់នេះ មានឈ្មោះថា «មីក្រហម» ។ ហើយមូលហេតុដែលនាង បើកហាងមីនេះ គឺដោយសារតែនាងចូលចិត្តញ៉ាំមី ទើបនាងសម្រេចចិត្តបើកហាងមួយនេះឡើង។

ទោះជាយ៉ាងណាក្តី ហេតុផលនេះក៏មិនខុសពីហេតុផល កាលពីមុនពេលដែលនាងសម្រេចចិត្ត បើកហាងសម្លៀកបំពាក់ដែលធ្វើពីក្រមាដែរ ព្រោះដោយសារតែនាង ស្រលាញ់ក្រមា ទើបនាងសម្រេចចិត្ត ធ្វើតាមអ្វីដែលស្រលាញ់៕ 

កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
ហាងថ្មីឈ្មោះថា «មីក្រហម» របស់កញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា