ហូឡង់៖ គំនិតឆ្នៃប្រឌិតរបស់មនុស្សជាតិ ចេះតែអភិវឌ្ឍពីមួយសម័យកាល ទៅមួយសម័យកាល។  ដូចគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត កំពុងរិះរកវិធីថ្មីៗ ដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួន គ្មានផលប៉ះពាល់ដល់បរិស្ថាន។ កាលពីដើមឡើយ រថយន្តដែលទាញយកថាមពលពីពន្លឺព្រះអាទិត្យ ពុំសូវមានប្រសិទ្ធភាពប៉ុន្មានទេ ប៉ុន្តែក្នុងពេលនេះក្រុមហ៊ុនមកពីប្រទេសហូឡង់មួយ បានសន្យាថាពួកគេនឹងពាំនាំនូវឡានមួយ ដែលពឹងផ្អែកទាំងស្រុងទៅលើពន្លឺព្រះអាទិត្យតែមួយមុខគត់។

ក្រុមហ៊ុនថ្មីថ្មោង Lightyear បានផលិតរថយន្តមួយដែលមានឈ្មោះថា Lightyear One ។ ដោយសាររថយន្តមួយនេះ មានសមត្ថភាពក្នុងការទាញយកថាមពលពីពន្លឺព្រះអាទិត្យសម្រាប់ដំណើរការទាំងស្រុង ទើបវាអាចឈ្នះនូវពានរង្វាន់ការឆ្នៃប្រឌិតដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ រថយន្ត Lightyear One អាចប្រើប្រាស់បានជាច្រើនខែ ហើយវាថែមទាំងអាចរត់ក្នុងរយៈចំងាយពី ៤០០គីឡូម៉ែត្រទៅ៨០០គីឡូម៉ែត្រ នៅពេលដែលអាគុយរបស់វាមានថាមពលពេញ។

គួរបញ្ជាក់ផងដែរថា រថយន្ត Lightyear One នឹងចេញលើកដំបូងនៅឆ្នាំ ២០១៩ ខាងមុខនេះ និងមានត្រឹមតែចំនួន ១០គ្រឿងប៉ុណ្ណោះ។ យ៉ាងណាមិញ យើងមិនទាន់ដឹងនៅឡើយទេថាតើ ឡានដ៏អស្ចារ្យមួយនេះនឹងមានតម្លៃថ្លៃយ៉ាងណានោះ៕

រថយន្តសាកល្បងរបស់ក្រុមហ៊ុន Lightyear
រថយន្តសាកល្បងរបស់ក្រុមហ៊ុន Lightyear
រថយន្តសាកល្បងរបស់ក្រុមហ៊ុន Lightyear
រថយន្ត Lightyear One
រថយន្ត Lightyear One
រថយន្ត Lightyear One

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]