ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងវ័យក្មេង៣ដួង លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ សេរីវុឌ្ឈ និងលោក សុវត្ថិ មុនីនាគ ដែលជាកូនប្រុសបង្កើតរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាធ្វើឲ្យកក្រើកស្ទើរតែពេញប្រទេសតែម្តង ដោយសារ តែការលេចមុខ ក្លាយជាតារាចម្រៀងផ្លួវការក្នុងផលិតកម្មរស្មីហង្សមាស ជាមួយបទចម្រៀងដ៏ពិរោះ ដែលមានចំណងជើងថា «កែវភ្នែក»។

ក្នុងនោះផងដែរ សម្រាប់បទចម្រៀងមួយបទនេះផងដែរ ត្រូវបានទទួលពាក្យសរសើរយ៉ាងច្រើន ជាមួយនឹងការ Share យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុកទៅទៀត។

ដោយឡែក ប្រិយមិត្តមួយចំនួន ប្រហែលជាមិនបានចាប់អារម្មណ៍ ទៅលើរថយន្ត នៅក្នុងMV តារាវ័យក្មេងទាំង៣នាក់នេះទេ។ រថយន្តដែលពួកគេថតក្នុងបទនេះ គឺជារថយន្តម៉ាក Rolls Royce Wraith White សេរីឆ្នាំ ២០១៥ ដែលជាម៉ាករថយន្តដ៏ល្បីមួយលើពិភពលោក ឯចំណែកតម្លៃរបស់រថយន្តមួយនេះវិញ ជាងកន្លះលានដុល្លារឯណោះ ហើយវាគឺជាតម្លៃមួយដែលថ្លៃស្ទើរតែកប់ពពកទៅហើយ។

ទោះជាយ៉ាងណាក្តី គេកម្រនឹងឃើញមានតារារូបណា ដែលយករថយន្តដែលមានតម្លៃថ្លៃបែបនេះ សម្រាប់ថត MV នោះទេ។ មួយវិញទៀត ចំពោះចម្ងល់ថារថយន្តនេះ គឺកម្មសិទ្ធផ្ទាល់ខ្លួនរបស់អ្នកទាំង៣ ឬជារថយន្តគ្រាន់តែជួលសម្រាប់ថតនោះ ខ្មែរឡូត មិនទាន់បានទទួលព័ត៌មាន ផ្លូវការណាមួយបញ្ជាក់ពីរឿងនេះទេ។ ចំពោះព័ត៌មានបន្ថែម ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕ 

Rolls Royce Wraith White សេរីឆ្នាំ ២០១៥ ក្នុង MV បទ «កែវភ្នែក»
Rolls Royce Wraith White សេរីឆ្នាំ ២០១៥ ក្នុង MV បទ «កែវភ្នែក»
Rolls Royce Wraith White សេរីឆ្នាំ ២០១៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ