ភ្នំពេញ៖ បច្ចុប្បន្នលោក រ៉ាស៊ី គឺជាពិធីករមួយរូប ដែលទទួលបាននូវប្រជាប្រិយភាព និងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈរបស់ខ្លួនស្ទើរតែរកពេលទំនេរគ្មាន។

ពិធីករ រ៉ាស៊ី

ហើយកាលពីម្សិលមិញនេះ ពិធីករសម្បូរប្រជាប្រិយភាពលោក រ៉ាស៊ី ស្រាប់តែបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក រៀបរាប់រឿងមួយចំនួនដែលលោកបានជួបប្រទះពេលជិះម៉ូតូទៅធ្វើការ។

ដោយនៅក្នុងនោះលោកបានសរសេររៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖ 

«ចាំបាច់មើលងាយអ្នកជិះម៉ូតូ មិនប្រាកដថាអត់ឡានជិះណា កុំតែងើបមកយឺត ខ្លាចប្រជុំមិនទាន់ទេ។ ចោមចៅ>>>>ភ្នំពេញ ១ម៉ោង៣០នាទី។ ចូលធនាគារ កាន់មួកចូល គេសើចចំអក។ កាន់មួកចូលផ្សារ អ្នកធ្លាប់ស្គាល់ គេមិនហៅ មិនចង់រាក់ទាក់ ធ្វើមិនស្គាល់ យ៉ាប់ណាស់ មានប៉ុន្មាននាក់ មនុស្សប្រភេទនេះ? ចងប្រាប់ថា មួកនេះការពារអាយុជីវិតខ្ញុំ ខ្ញុំត្រូវតែនាំវាទៅគ្រប់ទីកន្លែង ណាមួយខ្លាចបាត់ទៅវាស្តាយ»

ទន្ទឹមនឹងនេះលោក រ៉ាស៊ី ក៏បានបង្ហោះនូវថតរូបឡានទំនើបរបស់លោកដែលចតនៅផ្ទះ សុទ្ធតែស៊េរីទំនើបទៀតផងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ពីឡានរបស់ខ្លួន ក្រោយពីកើតមានរឿងបែបនេះចំពោះខ្លួន៕

ទស្សនារូបភាពរបស់លោក រ៉ាស៊ី ដូចខាងក្រោមនេះ៖

ពិធីករ រ៉ាស៊ី
ពិធីករ រ៉ាស៊ី
រូបភាពដែលលោក រ៉ាស៊ីបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន
រូបភាពដែលលោក រ៉ាស៊ីបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន
រូបភាពឡានស៊េរីទំនើបដែលលោក រ៉ាស៊ីបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន
ពិធីករ រ៉ាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី