ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងមិនចាញ់មនុស្សពេញវ័យ ប្អូនស្រី សុខ សុជាតា កំពុងមានទទួលបានប្រជាប្រិយភាព ខ្លាំងគូរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ 

ជាក់ស្ដែង ក៏មានទស្សនិកជន អ្នកគាំទ្រ ជាច្រើនតែងទន្ទឹងចាំមើល ក្មេងស្រី ដ៏គួរឲ្យស្រលាញ់រូបនេះ ចេញបទចម្រៀងផ្ទាល់ខ្លួន ព្រោះថ្មីៗនេះ ពេជ្រ ថៃ និង លីគ័ង្គ ក៏បានចេញចម្រៀងខ្លួនរួចហើយដែរ។

ស្រាប់តែមុននេះបន្តិចផេកផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស ក៏បានបង្ហោះចម្រៀងថ្មី របស់ប្អូនស្រី សុខ សុជាតា លើបណ្ដាញសង្គម ដែលបទនោះមានចំណងជើងថា«ផ្កា» ។

ហើយនេះក៏ជាស្នាដៃលើកដំបូង ដែលក្មេងស្រីរូបនេះ បានបកស្រាយចម្រៀងខ្លួនឯងផ្ទាល់។ យ៉ាងណាមិញ គ្រប់គ្នារំពឹងថា បទថ្មីរបស់ សុជាតា និងទទួលបានការគាំទ្រ ពីមហាជន ជាក់ជាមិនខាន៕

ចង់ជ្រាបច្បាស់ ស្ដាប់បទថ្មីរបស់ក្មេងស្រី រូបស្រស់ សុខ សុជាតា ទាំងអស់គ្នា 

ប្អូនស្រីសុខ សុជាតា
ប្អូនស្រីសុខ សុជាតា
ប្អូនស្រីសុខ សុជាតា ចេញបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សុខ សុជាតា