បរទេស៖ វិស័យទេសចរណ៍គឺត្រូវបានគេចាត់ទុកជាវិស័យស្នូលមួយក្នុងការរកចំណូលចូលជាតិ និងដើម្បីបង្កើតមុខរបរជូនប្រជាជនរបស់ខ្លួន។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសនីមួយៗតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុងនៅក្នុងប្រទេសរបស់ខ្លួនឲ្យមានភាពស្អាតប្លែកគួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។

ដោយយោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា មានទីក្រុងចំនួន១០ នៅលើពិភពលោកដែលមានការរៀបចំបានល្អ និងអាចទាក់ទាញចំនួនភ្ញៀវទេសចរចូលមកទស្សនាបានច្រើនជាងគេនៅក្នុងឆ្នាំឆ្នាំ២០១៧។

ដើម្បីដឹងថាតើទីក្រុងទាំង ១០ នោះមានទីក្រុងនៃប្រទេសណាខ្លះ ហើយចំណាត់ថ្នាក់លេខ១បានទៅលើទីក្រុងណា តាមដានទាំងអស់គ្នា៖

១០. ទីក្រុង សេអ៉ូល នៃប្រទេសកូរ៉េខាងត្បូង មានចំនួនភ្ញៀវទេសចរចំនួន ១០.២ លាននាក់ 

រូបភាពតំណាងទីក្រុង

៩. ទីក្រុង តូក្យូ នៃប្រទេសជប៉ុន មានចំនួនភ្ញៀវទេសចរចំនួន ១១.៧ លាននាក់

រូបភាពតំណាងទីក្រុង

៨. ទីក្រុង អ៊ីសស្តាន់បុល នៃប្រទេសតួកគី មានចំនួនភ្ញៀវទេសចរចំនួន ១២ លាននាក់

រូបភាពតំណាងទីក្រុង

៧. ទីក្រុង កូឡាឡាំពួ នៃប្រទេស ម៉ាឡេស៊ី មានចំនួនភ្ញៀវទេសចរចំនួន ១២ លាននាក់

រូបភាពតំណាងទីក្រុង

៦. ទីក្រុង សឹង្ហបុរី នៃប្រទេសសឹង្ហបុរី មានចំនួនភ្ញៀវទេសចរចំនួន ១២.១ លាននាក់

រូបភាពតំណាងទីក្រុង

៥. ទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក មានចំនួនភ្ញៀវទេសចរចំនួន ១២.៨ លាននាក់

រូបភាពតំណាងទីក្រុង

៤. ទីក្រុង ឌូបៃ នៃប្រទេស អារ៉ាប់រួម មានចំនួនភ្ញៀវទេសចរចំនួន ១៥.៣ លាននាក់

រូបភាពតំណាងទីក្រុង

៣. ទីក្រុង ប៉ារីស នៃប្រទេស បារាំង មានចំនួនភ្ញៀវទេសចរចំនួន ១៨ លាននាក់

រូបភាពតំណាងទីក្រុង

២. ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មានចំនួនភ្ញៀវទេសចរចំនួន ១៩.៩ លាននាក់

រូបភាពតំណាងទីក្រុង

១. ទីក្រុង បាងកក នៃប្រទេស ថៃ មានចំនួនភ្ញៀវទេសចរចំនួន ២១.៥ លាននាក់

រូបភាពតំណាងទីក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload