អាមេរិក៖ ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលតែងតែបង្កើតនូវបច្ចេកវិទ្យាថ្មី ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ជាក់ស្តែងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងពិព័រណ៍បច្ចេកវិទ្យា (CES) នាទីក្រុងឡាវេហ្គាស់ សហរដ្ឋអាមេរិក  ក្រុមហ៊ុន LG ទទួលបានការចាប់អារម្មណ៍ខ្ពស់លើទូរទស្សន៍ស៊េរីថ្មីរបស់ខ្លួន។

រូបភាពរបស់ទូរទស្សន៍នៅពេលមិនទាន់បត់ចូល

យោងតាមសារព័ត៌មានមីរ័រ របស់ចក្រភពអង់គ្លេសបានចុះផ្សាយថា ទូរទស្សន៍ស៊េរីដែលក្រុមហ៊ុន LG បានធ្វើការដាក់បង្ហាញ មានទំហំអេក្រង់ ៦៥ អ៊ីញ ជាមួយសមត្ថភាពបង្ហាញរូបភាពដល់កម្រិត 4K។  អ្វីដែលកាន់តែធ្វើឲ្យទូរទស្សន៍មួយនេះមានចំនុចលេចធ្លោជាងទូរទស្សន៍ផ្សេងៗ ដោយសារគេអាចមូរអេក្រង់ប្រៀបបីដូចជាកន្ទេលបាន។

ដើម្បីកុំឲ្យប្រិយមិត្តខាតពេលយូរ តោះតាមដានទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖ 

រូបភាពរបស់ទូរទស្សន៍នៅពេលមិនទាន់បត់ចូល
រូបភាពរបស់ទូរទស្សន៍នៅពេលបត់ចូលអស់
រូបភាពរបស់ទូរទស្សន៍នៅពេលបត់ចូល
រូបភាពរបស់ទូរទស្សន៍នៅពេលបត់ចូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]