ម្តាយគ្រប់រូបសុទ្ធតែចង់អោយកូនល្អ បីបម ថ្មមថ្នាក់ សូម្បីតែស្រមោចតូចមួយក៏មិនបណ្តោយអោយវារលើកូនដែរ។ តែចំពោះម្តាយមួយរូបនេះវិញ បែរជាហ៊ានកាត់ ប្រអប់ដៃរបស់កូនទាំងសងខាង ហើយគ្រវែងចោលទៅក្រៅផ្ទះ ថែមទៀត។ ហេតុការណ៏នេះ ត្រូវបានកើតឡើងនៅក្នុងប្រទេសចិន ដែលក្មេងប្រុស រងគ្រោះមានឈ្មោះថា Chu Chu​ អាយុ ៨ ឆ្នាំ។

ក្មេងប្រុសនេះត្រូវបាន ម្តាយចិញ្ចឹមដែលមានជំងឺ វិកលចរិតរបស់គេ កាត់ប្រអប់ដៃទាំងសងខាង​ហើយបោះចោលទៅក្រៅផ្ទះ ហើយឥឡូវនេះ  Chu Chu​ កំពុងតែសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យដោយដៃទាំង ២ ពុំអាចកម្រើកបាន។

ទន្ទឹមនឹងនេះដែរ ជីតារបស់ Chu Chu បានរៀបរាប់ប្រាប់ពី ហេតុការណ៏ថា ៖ គាត់បានឃើញខ្លួនចៅប្រុស របស់គាត់ប្រឡាក់សុទ្ធតែឈាម។ គាត់ក៏បានរកឃើញ ប្រអប់ដៃរបស់ Chu Chu នៅខាងក្រៅផ្ទះ។ ភ្លាមនោះគាត់ក៏ទូរស័ព្ទទៅប្តឹងប៉ូលីសពីហេតុដែលបានកើតឡើងទាំងនោះ។

ពិតជាគួរអោយ អាសូរណាស់

Chu Chu ក្មេងប្រុសរងគ្រោះ

កន្លែងកើតហេតុ

ប្រអប់ដៃដែលត្រូវបានម្តាយចិញ្ចឹមកាត់

 ការថតកាំរស្មី X ដៃរបស់ Chu Chu

ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់

ស្ថានភាពក្រោយពេលវះកាត់

ម្តាយចិញ្ចឹមវិកលចរិត

ក្រុមសប្បុរសជន

ដោយ៖ Aylin

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]