ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុស លំដាប់ប្រទេសលោក ខេមរៈ សិរីមន្ត កាន់តែសាងកេរ្តិ៍ឈ្មោះមួយកម្រិតទៀត បន្ទាប់ពីតារាមាឌធំរូបនេះ បានផ្លាស់ប្តូរពីទ្រនំយូរឆ្នាំរបស់ខ្លួន ឈានជើងចូលក្នុងផលិតកម្មរស្មីហង្សមាស។

ក្នុងនោះផងដែរ រាល់បទចម្រៀងដែលចេញលក់ នៅលើទីផ្សារក្នុងទ្រនំថ្មីនេះ គឺសុទ្ធសឹងតែត្រូវចិត្តមហាជន មិនថាចាស់ឬក្មេងនោះទេ ព្រោះបទចម្រៀងរបស់លោក មានគ្រប់រសជាតិ និងគ្រប់បែបសម្រាប់តម្រូវចិត្ត អ្នកគាំទ្ររបស់លោកទាំងអស់។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេស សម្រាប់តារារូបសង្ហាម្នាក់នេះវិញ គេបានសង្កេតឃើញថា ស្ទើរតែគ្រប់បទរបស់លោក ដែលបង្ហោះនៅលើបណ្តាញសង្គមយូធូប គឺមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនតិចជាង១លានដងនោះទេ ក្នុងមួយបទៗ។

គួរបញ្ជាក់ផងដែរថា លោក ខេមរៈ សិរីមន្ត គឺជាតារាប្រុសទីមួយហើយ ដែលមាន បទចម្រៀង ស្ទើរតែគ្រប់បទ មានអ្នកចូលមើលច្រើនជាង១លាន នៅក្នុងគណនី យូធូបផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស។ ហើយទាំងនេះគឺជាការ សង្កេតឃើញជាក់ស្តែងរបស់អ្នកគាំទ្រ របស់លោកផងដែរ៕

ដើម្បីកាន់តែជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

បទ៖ «ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» មានអ្នកចូលទស្សនាចំនួន ៤,២៨៤,៩១៣ លានដង

បទ៖ «ស្ទឹងត្រែងបងអើយ» មានអ្នកចូលទស្សនាចំនួន ៤,០៣៦,២៦៤ លានដង

បទ៖ «ក្បាច់ពស់» មានអ្នកចូលទស្សនាចំនួន ៣,៣៦១,២៨១ លានដង

បទ៖ «អស់សិទ្ធថែតែនៅបារម្ភ» មានអ្នកចូលទស្សនាចំនួន ១,៩៩៨,៨៩៧ លានដង

បទ៖ «សង្សារអើយបងសុំទោស» មានអ្នកចូលទស្សនាចំនួន ១,៤៤៦,៤៩៩ លានដង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត