ភ្នំពេញ៖ កាលពីម្សិលមិញនេះកូនប្រុសទាំង៣របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបើកទំព័រប្រវត្តិសាស្រ្តថ្មីនៅក្នុងវិស័យសិល្បៈ ដោយបានប្រកាសខ្លួនចូលធ្វើជាតារាចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាសទាំង៣នាក់តែម្តង។

ស្របជាមួយនឹងការធ្វើសន្និសីទកាសែតនៅពេលព្រឹក នៅម៉ោង ៧ យប់មិញនេះ កូនលោក ព្រាប សុវត្ថិ ទាំង៣នាក់ បានធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើល និងកក្រើកអារម្មណ៍យ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ 

ដោយក្នុងនោះគឺពួកគេ បានចេញនូវបទចម្រៀងថ្មីសន្លាងរួមគ្នាមួយបទ ដែលមានចំណងជើងថា «កែវភ្នែក» ដែលបានថតបង្ហាញពីទេសភាពធម្មជាតិ នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងស្រស់ស្អាត ដោយទទួលបាននូវចាប់អារម្មណ៍ខ្លាំង។

ហើយបើងាកទៅមើលពីសកម្មភាពឈុតក្រៅឆាកនៃការថត MV បទថ្មីនេះវិញ ក៏មិនធម្មតាដែរ គឺកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទាំង៣នាក់ ម្នាក់ពិតជាមានសម្រស់ស្រស់សង្ហា និងមានសមត្ថភាពសិល្បៈពេញខ្លួន មិនចាញ់គ្នានោះទេ។

សង្ហាទាំងក្នុងការសម្តែងក្នុងបទចម្រៀង និងពេលថតឈុតក្រៅឆាកបែបនេះ នារីៗច្បាស់ជាលង់ស្រលាញ់មិនតិចនាក់នោះទេ៕

Credit: Made InChina

មកទស្សនារូបភាពក្រៅឆាកពេលថត MV ថ្មី របស់ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសបង្កើតលោក ព្រាប សុវត្ថិ ដូចខាងក្រោមនេះទាំងអស់គ្នា៖  

សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីវណ្ណ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីវណ្ណ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីវណ្ណ
សកម្មភាពថតក្រៅឆាករបស់ សុវត្ថិ មុនីវណ្ណ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីនាគ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីនាគ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ មុនីនាគ
សកម្មភាពឈុតក្រៅឆាករបស់ សុវត្ថិ សិរីវុឌ្ឍ នៅមាត់សមុទ្រ
កូនប្រុសរូបសង្ហាទាំងបីនាក់របស់លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀង
កូនប្រុសរូបសង្ហាទាំងបីនាក់របស់លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀង
កូនប្រុសរូបសង្ហាទាំងបីនាក់របស់លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ