ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅតែអាចរក្សាតំណែង ជាតារាស្រីជួរលំដាប់ជួរមុខជានិច្ច បើទោះជានាង បានប្រឡូកក្នុងវិស័យសិល្បៈ ជាងមួយទស្សវត្តទៅហើយក្តី។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់នាងកញ្ញា ឱក សុគន្ធកញ្ញា ក៏មានអ្នកគាំទ្រមិនតិចនោះទេ ដែលចាំគាំទ្ររាល់បទចម្រៀងថ្មីៗ ដែលចេញលក់នៅលើទីផ្សារ។ 

កញ្ញា ឱក សុគន្ធកញ្ញា

យ៉ាងណាមិញ នៅព្រឹកនេះផងដែរកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើរឿងមួយដោយបង្ហោះរូបប៉ុន្មានសន្លឹក និងសារអរគុណដល់អ្នកគាំទ្រ បន្ទាប់ពីអ្នកគាំទ្ររបស់នាង បានរៀបចំកាដូយ៉ាងពិសេស និងព្យាយាមប្រគល់កាដូនោះ ឲ្យដល់ដៃនាងទាល់តែបានសម្រេចយ៉ាងលំបាកថា៖ “ពេលនេះរបស់ជាទីស្រលាញ់ទាំងនេះបានមកដល់តាមបំណងប្អូនហើយ.. អរគុណសម្រាប់ការស្រលាញ់គាំទ្រនិងទុកបងជាចំណែកមួយក្នុងជីវិតប្អូន.. ! សូមឲ្យប្អូនមានសុខភាពល្អរឹងមាំតស៊ូឆ្លងកាត់ជីវិតនេះដោយជោគជ័យ”។

អ្វីដែលពិសេសនោះ បើសិនជាម្ចាស់កាដូ បានឃើញសារដែលកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះបែបនេះ មិនដឹងថារំភើបយ៉ាងណានោះទេ ព្រោះថាអ្នកគាំទ្ររូបនោះ ទម្រាំប្រគល់កាដូដល់ដៃIdolរបស់ខ្លួន វាមិនមែនជារឿងងាយស្រួលនោះទេ ៕ 

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
សារអរគុណដែលកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា