ក្រសួងអប់រំ យុវជន និងកីឡា និង ស្ថាប័ន IDP Education សូមជម្រាបជូនដំណឹងពីលទ្ធផលជ័យលាភីអាហារូបករណ៍ ACE Inspiring Excellence Scholarships ចំនួន ១០០កន្លែងទៅដល់សិស្សានុសិស្ស ដែលទើបប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧កន្លងទៅនេះ និងទទួលបាននិទ្ទេស A ឬ B ដើម្បីសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំពេញនៅ មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល (សាលា ACE)។

ក្រសួងអប់រំ យុវជន និងកីឡា និង ស្ថាប័ន IDP Education ប្រកាសលទ្ធផលជ័យលាភីអាហារូបករណ៏ ACE Inspiring Excellence Scholarships

ការជ្រើសរើសជ័យលាភីទាំង១០០នាក់ គណៈកម្មការពិនិត្យទៅលើលក្ខខណ្ឌតិកៈផ្សេងៗដូចជា កម្រិតភាសាអង់គ្លេស ប្រវត្តិនៃការសិក្សា សិស្សមកពីបណ្តាខេត្ត និងយេនដ័រ។ ក្នុងចំណោមជ័យលាភីទាំង១០០នាក់ ដែលទទួលបានអាហារូបករណ៍នេះ មានមកពីរាជធានី ខេត្តក្រុងចំនួន១៨ មានស្រី ៤៩នាក់ និងប្រុស ៥១នាក់។ អាហារូបករណ៍សម្រាប់រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលា ACE គឺដើម្បីបំប៉នភាសាអង់គ្លេស និងបង្កើនឱកាសក្នុងការទទួល បានអាហារូបករណ៍ទៅសិក្សានៅបរទេស។

គួររំលឹកផងដែរថា អាហារូបករណ៍ ACE Inspiring Excellence Scholarships នឹងត្រូវបានផ្តល់ជារៀងរាល់ឆ្នាំ សាកល្បង (2018 និង 2019) ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន IDP Education បានចុះអនុសារណៈយោគយល់គ្នាកាលពីខែតុលាកន្លងទៅនេះ សម្រាប់រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលា ACE។

អ្នកដែលទទួលបានអាហារូបករណ៍នេះទាំង១០០នាក់ នឹងចាប់ផ្តើមឲ្យចូលរៀនវគ្គភាសាអង់គ្លេសក្រៅម៉ោងនៅសាលា ACE នៅដើមខែមករា ឆ្នាំ២០១៨ ព្រមទាំងទទួលបានឱកាសចូលរួមនៅក្នុងសកម្មភាពផ្សេងៗរបស់សាលាក្រៅពីការសិក្សាផងដែរ។

សម្រាប់បញ្ជីឈ្មោះជ័យលាភីអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង៖ https://www.facebook.com/moeys.gov.kh 
ឬសាលា ACE៖ https://www.facebook.com/acecambodia 

សាលា ACE
សាលា ACE
សាលា ACE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]