ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត ដែលជាកូនស្រី របស់អតីតតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះលោក ហ៊ួ ឡាវី កាន់តែមានសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ជាមួយបទចម្រៀងពិរោះៗ ស្ទីលនៃការតុបតែងខ្លួន និងក្បាច់រាំប្លែកៗគួរឲ្យចាប់អារម្មណ៍ផងដែរ។

ដោយឡែក ប្រិយមិត្តអ្នកអាន ដែលជ្រាបទេថា តារាចម្រៀងរូបស្រស់ម្នាក់នេះ ពេលមើលយូរៗទៅ មានមុខមាត់ដូចនឹងជនជាតិអ្វី? ក្នុងនោះផងដែរ កញ្ញា វី ឌីណែត បានបង្កភាពភ្ញាក់ផ្អើល ពេលដែលនាងបង្ហោះរូបមួយសន្លឹក ក្នុងបណ្តាញសង្គម ដោយស្លៀកពាក់ជាជនជាតិ ឥណ្ឌា ហើយភ្ជាប់ជាមួយCaptionថា៖ “ភាពច្រើនគេថាអូនមុខដូចឥណ្ឌា។ ដូចមែនអត់បងប្អូន???( នៅផ្ទះម៉ារ៉ាទី )”។

បន្ទាប់ពីឃើញបែបនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើន បានលាន់មាត់គ្រប់គ្នាថាកញ្ញា វី ឌីណែត ពិតជាមានមុខមាត់ដូចជនជាតិឥណ្ឌាមែន ហើយនាងស្ទើរតែដូច១០០ភាគរយទៅហើយ ពេលដែលស្លៀកពាក់ បែបនេះទៀតនោះ៕ 

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
រូបដែលកញ្ញា វី ឌីណែត បង្ហោះមានមុខមាត់ដូចឥណ្ឌាខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត