ភ្នំពេញ៖ អ្នកនាង កែវ ច័ន្ទសម្ផស្ស បើទោះជាមួយរយៈនេះ នាងមិនមានបទចម្រៀងថ្មីៗចេញលក់នៅលើទីផ្សារ ប៉ុន្តែវត្តមានរបស់នាង នៅក្នុងសិល្បៈហាក់មិនស្ងប់ស្ងាត់នោះទេ ព្រោះគេសង្កេតឃើញថា នាងតែងតែមានភាពមមាញឹកខ្លាំង ក្នុងការច្រៀងតាមកម្មវិធីមង្គលការ និងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗជាដើម។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែតារាចម្រៀងស្រី រូបស្រស់មួយដួងនេះ បានបង្ហាញមុខកូនប្រុសទី២ ដ៏គួរឲ្យស្រលាញ់របស់ខ្លួន នៅលើបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ អ្នកនាង កែវ ច័ន្ទសម្ផស្ស មានកូនប្រុស២នាក់រួចមកហើយ។

ទោះជាយ៉ាងណាក្តី ហ្វេនៗដែលជាអ្នកគាំទ្រ អ្នកនាង កែវ ច័ន្ទសម្ផស្ស នៅតែគាំទ្ររូបនាងជានិច្ច បើទោះជាពេលនេះ នាងមានគ្រួសាររួចទៅហើយក្តី។ ហើយអ្នកគាំទ្រនៅតែ ទន្ទឹងរង់ចាំនិងសង្ឃឹមថា តារាចម្រៀងរូបនេះនឹងមានអ្វីៗ ដែលថ្មីសម្រាប់បម្រើអារម្មណ៍ ទស្សនិកជនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ 

អ្នកនាង កែវ ច័ន្ទសម្ផស្ស
អ្នកនាង កែវ ច័ន្ទសម្ផស្ស និងក្រុមគ្រួសារ
អ្នកនាង កែវ ច័ន្ទសម្ផស្ស និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]