ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបកន្លងមកហើយថា ម្ចាស់ពាន The Voice ប្អូនប្រុស ពេជ្រ ថៃ កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើង ពិសេសវត្តមានក្មេងប្រុសវ័យ១២ឆ្នាំរូបនេះ តែបង្ហាញមុខជាញឹកញាប់ ក្នុងកម្មវិធីធំៗជាច្រើនទៀតផង។

មិនខុសពី ពេជ្រ ថៃ ខ្ញីចាស់ដែលជាតារាចម្រៀងស្រី ដែលមានបទពិសោធន៍ច្រើនឆ្នាំ អ្នកនាង ពេជ្រ សោភា ក៏មានហាងឆេងខ្ពស់មិនធម្មតាដែរ នារយៈពេលចុងក្រោយនេះ។

ជាក់ស្ដែង នៅក្នុងការសម្ដែងលើឆាក ប្រគុំតន្រ្តីមួយ ពេជ្រ ថៃ បានធ្វើឲ្យទស្សនិកជន ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាវ័យក្មេងរូបនេះ បានកាន់មេក្រូ ច្រៀងរ៉េប ឆ្លើយឆ្លង ជាមួយនឹងអ្នកនាង ពេជ្រ សោភា ក្នុងបទ«ស្រលាញ់បងម៉ែឲ្យជិះឆ្កែ» យ៉ាងស្ទាត់ជំនាញតែម្ដង។

ហើយជាលើកទី១ ដែលគ្រប់គ្នា បានឃើញពីសមត្ថភាពប្អូនប្រុសច្រៀងរ៉េបបែបនេះ ព្រោះមិនងាយមានតារាថ្មីណា អាចបកស្រាយ បទរ៉េបបាន ងាយៗឡើយ។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យនេះក៏មាន ពេជ្រ សោភា ជួយជ្រោមជ្រែងដែរ ដោយអ្នកនាង បានសម្រេចចិត្តបង្រៀន ថៃ ឲ្យចេះរ៉េបមិនឲ្យចាញ់តារាមួយចំនួននោះឡើយ។

ហើយនេះ ក៏ជាការបោះទុនលើកដំបូង របស់តារាស្រីរូបស្រស់នេះ ជាមួយក្មេងប្រុសវ័យ១២ឆ្នាំ ពេជ្រ ថៃ ព្រោះពីមុនៗអ្នកនាង មិនធ្លាប់បង្រៀនក្មេងៗ ឲ្យចេះរ៉េប នោះទេ៕

ចង់ជ្រាប ច្បាស់ទស្សនា វីដេអូខាងក្រោម៖  

សារដែលអ្នកនាង ពេជ្រ សោភា បង្ហោះក្នុងបណ្ដាញសង្គម
ម្ចាស់ពាន The voice ប្អូនប្រុស ពេជ្រ ថៃ
អ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ