រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​កញ្ញា ​នី មុនីនាថ និង​អ្នក​នាង​ សា​រ៉ា​យ ស​ក្ខ​ណា រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​កត់​សម្គាល់ថា ​ជាតា​រា​ដែល​មាន​ចំណូលចិត្ត​ស្រ​ដៀង​គ្នា ទាំង​ស្ទីល​ស្លៀកពាក់ ការ​លេងសើច និង​ចំណូលចិត្ត ផ្សេង​ៗ​ទៀត ។ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បុរស​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ជា​ស្វាមី ចំណែក​កញ្ញា​នី មុន្នីនាថ ក៏​ត្រូវ​គេ​ណែនាំ​ឲ្យ​ស្គាល់​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ដែរ ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ទៀត​ផង ។

ទន្ទឹម​នឹង​មានរឿង ល្អ​ៗ​កើតឡើង​មិន​ឲ្យ​ចាញ់​គ្នា សា​រ៉ា​យ ស​ក្ខ​ណា និង​នី មុន្នីនាថ ក៏​មានរឿង​អាម៉ាស់​កើតឡើង​ដែរ ។

កញ្ញា​នី មុនីនាថ ទើបតែ​ត្រូវ​អតីត​គូ​ដណ្ដឹង​ប្ដឹង​ពី​បទ​ឆបោក និង​រំលោក​លើ​សេចក្ដី​ទុក​ចិត្ត ដោយ​កំណត់​ឲ្យ​នាង​សង​លុយ​ចំនួន​១២​ម៉ឺន​ដុល្លា

កញ្ញា​នី មុន្នីនាថ ទើបតែ​ត្រូវ​អតីត​គូ​ដណ្ដឹង​ប្ដឹង​ពី​បទ​ឆបោក និង​រំលោក​លើ​សេចក្ដី​ទុក​ចិត្ត ដោយ​កំណត់​ឲ្យ​នាង​សង​លុយ​ចំនួន​១២​ម៉ឺន​ដុល្លារ រាប់​បញ្ចូល​ទាំង​ប្រាក់​ដែល​លោក​​អ៊ឹង សូ​ឡា​ង ជា​អតីត​គូ​ដណ្ដឹង​ចោទ​ថា​នាង​បោក​យក​ទៅ និង​ទារ​សំណង​ជំងឺ​ចិត្ត ។ បើ​ទោះជា​ក្នុង​ពេល​នេះ​តារា​សម្ដែង​នី មុន្នីនាថ ត្រូវ​គេ​ដឹង​ថា​មិន​ខ្លាច​ចំពោះ​បណ្ដឹង​នោះ ប៉ុន្តែ​នាង​ត្រូវ​គេ​ឃើញ​រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ដោយ​កេរ្តិ៍ឈ្មោះ​ដែល​នាង​ខំ​សាង​តាំងពី​ច្រើន​ឆ្នាំ​មុន ត្រូវ​ស្រអាប់​ក្រោយ​ពី​រង​បណ្ដឹង​របស់​អតីត​គូ​ដណ្ដឹង ។

មក​ទល់​សព្វថ្ងៃ​អតីត​គូ​ដណ្ដឹង​របស់​នី មុនីនាថ​នៅ​តែ​រក្សា​ជំហរ​បន្ត​ប្តឹង​មិន​ព្រម​ដកថយ បើ​ទោះជា​មេធាវី របស់​នាង​ប្រកាស​ថា​អតីត​គូ​ដណ្ដឹង​រូប​នោះ​នឹង​អាច​ប្រឈម​បណ្ដឹង​ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បរិហារកេរ្តិ៍​តប​វិញ​យ៉ាងណា​ក្ដី ។

មក​ទល់​សព្វថ្ងៃ​អតីត​គូ​ដណ្ដឹង​របស់​នី មុន្នីនាថ​នៅ​តែ​រក្សា​ជំហរ​បន្ត​ប្តឹង​មិន​ព្រម​ដកថយ

ចំណែក​បញ្ហា​របស់​អ្នកស្រី​ផា​ន់ សម្ផស្ស ម្ដាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា រង​ការ​ប៉ះពាល់​មិនមែន​តែ​រូប​គាត់​ផ្ទាល់​ទេ ពោល​គឺ​ប៉ះ​សា​រ៉ា​យ ស​ក្ខ​ណា ដែរ ។ សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​នោះ ត្រូវ​គេ​រិះគន់​ថា​ស្ថានភាព​ជាក់ស្ដែង​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង គឺជា​រឿង​បំភាន់​ភ្នែក​ទាំងអស់ ទើប​បណ្ដាល​ឲ្យ​ម្ដាយ​របស់​នាង​ឈាន​ដល់​ជំពាក់​វាក់​វិ​ន​នឹង​បំណុល​រហូត​ដល់​ម៉ឺន​ដុល្លារ ។

ចំណែក​បញ្ហា​របស់​អ្នកស្រី​ផា​ន់ សម្ផស្ស ម្ដាយ​របស់​អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា រង​ការ​ប៉ះពាល់​មិនមែន​តែ​រូប​គាត់​ផ្ទាល់​ទេ ពោល​គឺ​ប៉ះ​សា​រ៉ា​យ ស​ក្ខ​ណា ដែរ

ម្តាយ​តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បំភ្លឺ​រឿង​ជំពាក់​បំណុល​នោះ​ថា​ជា​រឿង​ដែល​គេ​ផ្គុំ​ឡើង​បំបាក់កិត្តិយស​គ្រួសារ​គាត់​ឱ្យ​អាម៉ាស់ ។ ម្តាយ​តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​រឿង​ទិញ​រថយន្ត​បង់​រំលស់ ហើយ​អត់​សង​ទាំង​ការ​ទាំង​ដើម រហូត​ត្រូវ​គេ​ដកហូត​យក​រថយន្ត ។

ដើម្បី​លាង​ជម្រះ​មន្ទិល និង​ភាព​ស្អាតស្អំ​របស់​ខ្លួន អ្នកស្រី​ផា​ន់ ស​ម្ជ​ស្ស បាន​ចេញ​មុខ​បកស្រាយ​បំភ្លឺ ហើយ​អ្នកស្រី​ចាត់​ទុក​ថា​ករណី​នោះ​ជា​ការ​ផ្សំ​រឿង​កាច់​បំបាក់​ក្រុម​គ្រួសារ និង​កិត្តិយស​របស់​សា​រ៉ា​យ ស​ក្ខ​ណា ដែល​ជាតា​រា​ល្បី ។ អ្នកស្រី​មិន​នឹក​ស្មានថា​រឿងរ៉ាវ​រថយន្ត​នោះ​ក្លាយជា​រឿង​មក​ជាន់ពន្លិច និង​បំបាក់​មុខមាត់​ក្រុម​គ្រួសារ​អ្នកស្រី​ចឹ​ង​ឡើយ​។​មុន​ឡើង​ដល់​តុលាការ​អ្នកស្រី​សោះ ។

សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​នោះ ត្រូវ​គេ​រិះគន់​ថា​ស្ថានភាព​ជាក់ស្ដែង​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង គឺជា​រឿង​បំភាន់​ភ្នែក​ទាំងអស់

អ្នកស្រី​បាន​ខ​ល​ណាត់ជួប​ភាគី​ម្ខាង​ទៀត​ឱ្យទៅ​យក​ប្រាក់​សង តែ​គេ​អត់​ទៅ ដោយ​ប្រាប់​ថា​នៅ​ឧត្តរមានជ័យ ។ ចំណែក​ការ​ប្រាក់​បង់អត់​មក​យក​តាំងពី​ខែសីហា ហើយ​គិតតែ​ពី​រឿង​គុណ​បូក​យក​កើនឡើង​រហូត ។

អ្នកស្រី​ផា​ន់ សម្ផស្ស ពោល​ទាំង​ហួសចិត្ត​ទៀត​ថា សាច់​លុយ​ដែល​អ្នកស្រី​ជំពាក់​តែ​១៣០០០​ដុល្លារ​ទេ ហើយ​កន្ទុយ​៣០០០​មាន​ភាគី​មួយទៀត​យក​ក៏​ដឹង​ដែរ ប៉ុន្តែ​អ្នកស្រី​សុខចិត្ត​រ៉ាប់រង​កុំ​ឲ្យ​មាន​បញ្ហា ។ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ចេញ​ជា​តួលេខ​ទឹកប្រាក់​៣​ម៉ឺ​ន​ដុល្លារ ខុស​គ្នា​ឆ្ងាយ ព្រោះ​អ្នកស្រី​មាន​ភស្តុ​តាង​ជា​លាយ​លក្ខ​អក្សរ​គឺ​១៣០០០​ដុល្លារ ។

សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​

អ្នកស្រី​ផា​ន់ សម្ផស្ស យល់​ថា​រឿង​នោះ​ជា​ការ​ទាញ​បំបាក់កិត្តិយស​ឲ្យ​ខ្មាស​គេ​ព្រោះតែ​រឿង​លុយ​មួយ ។ អ្នកស្រី​អាច​យល់​ស្មាន​បាន​ថា​គេ​ចង់​ឲ្យ​ខូច​ឈ្មោះ ទី​១​ចង់​ឲ្យ​សា​រ៉ា​យ ស​ក្ខ​ណា អាម៉ាស់​ធ្លាក់​កូដ​ព្រោះ​ជីវិត​សិល្បៈ​នៅ​តែ​មានការ​គាំទ្រ ៕

សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​នោះ ត្រូវ​គេ​រិះគន់​ថា​ស្ថានភាព​ជាក់ស្ដែង​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង គឺជា​រឿង​បំភាន់​ភ្នែក​ទាំងអស់
គេ​ចង់​ឲ្យ​ខូច​ឈ្មោះ ទី​១​ចង់​ឲ្យ​សា​រ៉ា​យ ស​ក្ខ​ណា អាម៉ាស់​ធ្លាក់​កូដ​ព្រោះ​ជីវិត​សិល្បៈ​នៅ​តែ​មានការ​គាំទ្រ
សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​នោះ ត្រូវ​គេ​រិះគន់​ថា​ស្ថានភាព​ជាក់ស្ដែង​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង គឺជា​រឿង​បំភាន់​ភ្នែក​ទាំងអស់
ម្តាយ​តារា​សម្តែង​សា​រ៉ា​យ ស​ក្ខ​ណា បាន​បំភ្លឺ​រឿង​ជំពាក់​បំណុល​នោះ​ថា​ជា​រឿង​ដែល​គេ​ផ្គុំ​ឡើង​បំបាក់កិត្តិយស​គ្រួសារ​គាត់​ឱ្យ​អាម៉ាស់
សា​រ៉ា​យ ស​ក្ខិ​ណា ដែល​ធ្លាប់តែ​ត្រូវ​គេ​សរសើរ​ថា​ជានា​រី​មានសំណាង​នោះ ត្រូវ​គេ​រិះគន់​ថា​ស្ថានភាព​ជាក់ស្ដែង​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​របស់​នាង គឺជា​រឿង​បំភាន់​ភ្នែក​ទាំងអស់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា