ភ្នំពេញ៖ ភាគច្រើន គេតែងនិយាយថា តារានៅក្នុងសិល្បៈ កម្រមានមិត្តល្អបំផុត ជាតារាដួចគ្នាណាស់ ព្រោះតែពិភពនេះ ពោរពេញទៅដោយ ភាពច្រណែន ឈ្នានីស សព្វគ្រប់យ៉ាង។

ប៉ុន្តែគ្រប់យ៉ាង វាផ្ទុយតែម្តង គឺក្នុងនោះ ក៏នៅតែមាន តារាមានមិត្តភក្តិជិតស្និទ្ធ ជាតារាគ្នាឯងផងដែរ ដែលជារឿយៗ ពួកគេ តែងទៅដើរលេងកម្សាន្តនានាជាមួយគ្នា និងជាពិសេស ពូកគេ ស្រលាញ់គ្នា ប្រៀបបីដូចជា បងប្អូនយ៉ាងដូច្នោះដែរ៕

ចង់ដឹងមាន តារាណាខ្លះ តាមដានទាំងអស់គ្នា៖

១) ជេស៊ីកា និង សិទ្ធី នីកា៖ អ្នកគាំទ្រ ស្ទើរតែមិនជឿទេថា អ្នកទាំងពីរ ក្លាយជាមិត្តល្អនឹងគ្នា ព្រោះថា រយៈពេលពួកគេ ដែលទាក់ទង និងស្គាល់ គឺមិនបានប៉ុន្មានឆ្នាំផង។ ជារឿយៗ ពួកគេ តែងព្យាយាម ធ្វើអ្វីដូចគ្នា ដូចជា ការស្លៀកពាក់ ការតុបតែងខ្លួន ជាដើម។

ជេស៊ីកា និង សិទ្ធី នីកា

២) សាឌី និង លឹម មួយហ្គិច៖ ទំនាក់ទំនងរបស់ អ្នកទាំងពីរ ប្រៀបបីដូចជា បងប្អូននឹងគ្នា ព្រោះថា ពួកគេ តែងផ្តល់ក្តីស្រលាញ់ឲ្យគ្នា ជារឿយៗ ហើយមិនតែប៉ុណ្ណោះ ពួកគេ តែងរួមសុខទុក្ខជាមួយគ្នា ចាប់តាំងពេលពួកគេ ស្គាល់គ្នាដំបូងមកម្ល៉េះ។

សាឌី និង លឹម មួយហ្គិច
សាឌី និង លឹម មួយហ្គិច
សាឌី និង លឹម មួយហ្គិច

៣) វ៉ាន់ នីឡា និង ជាតិ សុច្ចកា៖ ភាគច្រើន ប្រិយមិត្តតែងតែឃើញ អ្នកទាំងពីរ បង្ហោះរូប ជាមួយគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះដែរ ពួកគេ បានស្គាល់គ្នា យូរឆ្នាំមកហើយ នៅក្នុងបន្ទប់គេងរបស់ នីឡា ក៏មានរូបថត នាង និង សុច្ចកា តាំងនៅលើជញ្ជាំងផងដែរ ដែលទាំងនេះ អាចបង្ហាញថា អ្នកទាំងពិត ជាមិត្តល្អនឹងគ្នាមែន។

វ៉ាន់ នីឡា និង ជាតិ សុច្ចកា
វ៉ាន់ នីឡា និង ជាតិ សុច្ចកា
វ៉ាន់ នីឡា និង ជាតិ សុច្ចកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជេស៊ីកា