ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា មួយរយៈនេះ គេសង្កេតឃើញថា នាងហាក់មានភាពមមាញឹកនឹងការងារខ្លាំងមែនទែន មិនថាការងារសិល្បៈ និងមុខជំនួញរកស៊ីនោះទេ តារារូបនេះស្ទើរតែដកឃ្លាមិនរួចទៅហើយ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែកតាមគណនីហ្វេសប៊ុកផ្លូវការ របស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារជាមួយរូបជាច្រើនសន្លឹកថា៖ “07/01/18 ទោះជាប្អូនស្រីម្នាក់នេះរវល់និងហត់នឿយយ៉ាងណាក៏ប្អូនមិនចោលបងស្រីដែរគឺប្អូនត្រូវតែធ្វើដើម្បីបងណាបងស្រីសំណព្វចិត្ត។ សូមឲ្យបងមានសុភមង្គលក្នុងជីវិតតទៅណាបង”។

ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះបីជាអ្នកនាង យក់ ថិតរដ្ឋា មានការងាររវល់ប៉ុណ្ណា ក៏នាងមិនភ្លេចនូវថ្ងៃពិសេសរបស់ បងស្រីបង្កើតរបស់ខ្លួននោះឡើយ៕ 

អ្នកនាង យក់ ថិតរដ្ឋាចូលរួមថ្ងៃពិសេសរបស់បងស្រី
អ្នកនាង យក់ ថិតរដ្ឋាចូលរួមថ្ងៃពិសេសរបស់បងស្រី
អ្នកនាង យក់ ថិតរដ្ឋាចូលរួមថ្ងៃពិសេសរបស់បងស្រី
សារដែលអ្នកនាង យក់ ថិតរដ្ឋា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា