ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបហើយថានាព្រឹកមិញនេះ ផលិតកម្មរស្មីហង្សមាស បានបើកសន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ពោលគឺលោក សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលពួកគេ នឹងក្លាយជាតារាចម្រៀងផ្លូវការ ប្រចាំផលិតកម្ម ដោយមានការចូលរួមពីសំណាក់ អ្នកកាសែតក្នុងស្រុកជាច្រើនរូប ក្នុងនោះក៏មានវេបសាយ ខ្មែរឡូត ផងដែរ។

ដំណឹងនេះបានធ្វើឲ្យ ទស្សនិកជន អ្នកគាំទ្រ មានភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា កូនប្រុសរបស់ ខ្លាចាស់ ព្រាប សុវត្ថិ អាចបន្តតំណែងឪពុកបានម្ដងទាំង៣ បែបនេះនោះទេ។

ក្នុងនោះដែរ ក៏មានលក្ខណៈពិសេស ដល់ទៅ៣ធំៗ នៅពីក្រោយហេតុការណ៍ព្រឹកមិញនេះ ដែលមានដូចជា៖

១. លោក ព្រាប សុវត្ថិ បានបំបែកប្រវត្តិសាស្រ្ត ព្រោះកូនទាំង៣ របស់លោក អាចចូលច្រៀងឲ្យផលិតកម្ម រួមជាមួយឪពុកក្នុងពេលតែមួយ។

២.កម្លោះសង្ហាទាំង៣ ចូល ហង្សមាស ភ្លាមខាងផលិតកម្ម បើកសន្និសីទកាសែត ភ្លែត ផ្ទុយខុសពីតារារួមទ្រនំដទៃទៀត ដែលព្យាយាមលាក់លៀម យ៉ាងជិតបំផុត។

៣.កូនសំណព្វទាំង៣ របស់លោក ព្រាប សុវត្ថិ បង្ហាញមុខលើកដំបូងពួកគេ នឹងចេញMVថ្មី បទ«កែវភ្នែក» ជាផ្លូវការភ្លាមៗ ដែលល្បីថាបទនេះចំណាយទុន និងទីតាំងថតជាច្រើនកន្លែង៕

ចុះប្រិយមិត្តដទៃទៀត យល់យ៉ាងណា?

តារាចម្រៀងរះថ្មីលោក សុវត្ថិ មុន្នីវណ្ណ
តារាចម្រៀងរះថ្មីលោក សុវត្ថិ មុន្នីនាគ
តារាចម្រៀងរះថ្មីលោក សុវត្ថិ សិរីវុឌ្ឍ
សន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ
សន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ
សន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ