(ភ្នំពេញ)៖ ពិធីករប្រុសពោះម៉ាយ លោក ប៉ែន ចំរ៉ុង តែមានឈ្មោះល្បីក្នុងពិភពសិល្បៈ ទាំងការសម្ដែង និងធ្វើជាពិធិករក្នុងកម្មវិធីតូចធំនានា។ លោកគឺជាតារាមួយដួង ដែលតែងតែ ធ្វើឲ្យទស្សនិកជនសប្បាយរីករាយ ទប់សំណើចមិនបាន រាល់ពេលដែល លោកសម្តែងតួមិនគ្រប់ទឹក និងនិយាយកំប្លែងលេងជាដើម។ យ៉ាងណាមិញ លោកបានធ្វើឲ្យទស្សនិកជន ស្រឡាំងកាំងគ្រប់គ្នា ខណៈពិធីករដ៏មានប្រជាប្រិយភាពរូបនេះ បានក្លាយជាអ្នកនាសាទ ដែលរឿងនេះ ស្ទើរនឹកស្មានមិនដល់។

ជាមួយគ្នានេះ ក្នុងវីដេអូរបស់លោក តាន់ គីមសួ គឺគេឃើញថា លោក ប៉ែន ចំរ៉ុង បានតែងខ្លួនជាអ្នកនេសាទ បែបជនបទម្នាក់ ចុះលុយទឹកបង់សំណាញ់ រកត្រី ខុសប្លែកពីរាល់ដង។ អ្វីដែលពិសេសនោះ គឺលោកទទួលបានការចាប់អារម្មណ៍ ពីសំណាក់យុវវ័យ ទស្សនិកជនមិនតិចទេ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការបង្ហាញស្ទីលប្លែក បែបនេះ។

គួរបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង ក្លាយជាអ្នកនេសាទ បែបនេះគ្រាន់តែជាការសម្ដែង កំសាន្តអារម្មណ៍ ពេលលោក ទៅដើរលេងនៅទីរួមខេត្តនានា តែប៉ុណ្ណោះ ពោលគឺមិនមែនលោកធ្លាក់ខ្លួន ធ្វើជាអ្នកជនបទ រកត្រីចិញ្ចឹមជីវិតនោះទេ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង