ភ្នំពេញ៖ នាព្រឹកថ្ងៃនេះផងដែរ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកូនប្រុសរបស់ខ្លួនទាំង៣ ដែលមានឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ បានបើកសន្និសីទកាសែត ដើម្បីបង្ហាញមុខកូនប្រុសទាំង៣ ក្លាយជាតារាចម្រៀងផ្លូវការ និងពេញសិទ្ធ របស់ផលិតកម្ម រស្មីហង្សមាស។

យ៉ាងណាមិញ នៅក្នុងសន្និសីទកាសែតនេះផងដែរ បានប្រកាសថា នាម៉ោង៧យប់នេះ កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ នឹងចេញបទចម្រៀងជាផ្លូវការ ក្នុងផលិតកម្មរស្មីហង្សមាស ដែលមានចំណងជើងថា «កែវភ្នែក»។

ពេលដែលដឹងបែបនេះហើយ អ្នកគាំទ្រពិតជាអន្ទះសារ ចង់ស្តាប់បទចម្រៀងរបស់អ្នកទាំង៣មែនទែន ហើយក៏ចង់ដឹងដែរថា តើសម្លេងរបស់អ្នកទាំង៣ នឹងពិរោះដូចឪពុករបស់ខ្លួនដែរឬទេ៕

ដើម្បីជ្រាបច្បាស់សូមរង់ចាំ ការចេញបទចម្រៀងរបស់អ្នកទាំង៣ នាយប់ម៉ោង៧នេះ ទាំងអស់គ្នា! 

សន្និសីទសារព័ត៌មានបង្ហាញមុខជាផ្លូវការតារាច្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាស
សន្និសីទសារព័ត៌មានបង្ហាញមុខជាផ្លូវការតារាច្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ