តើអ្នកណាខ្លះស្អុយមាត់ ខ្លាចគេមិនមកបៀត? អ្នកណាខ្លះស្ដាយធ្មេញ អ្ នកណាខ្លះឈឺធ្មេញ មានបញ្ហាមាត់ធ្មេញ…? ថ្ងៃនេះ ទន្តបណ្ឌិត សុខ ជា សូមផ្តល់ដំបូន្មានជុំវិញបញ្ហាមាត់ធ្មេញ ដែលអ្នកធ្លាប់បានមើលរំលង ឬមិនចងចាំ មករំឮកឡើងវិញ គឺទាក់ទងទៅនឹងសុខភាពមាត់ធ្មេញប្រចាំថ្ងៃ។

ការដុសធ្មេញ ៖
អ្នកត្រូវដុសធ្មេញជាប្រចាំ៣ដង ក្នុងមួយថ្ងៃ ៤ដងក្នុងមួយថ្ងៃ ប្រសិនបើចាំបាច់ នឹងយ៉ាចហោចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ។ ជាធម្មតាអ្នកដុសធ្មេញ៣ដង អញ្ចឹងពេលណាខ្លះ?

ពេលព្រឹកមុនញ៉ាំអាហារពេលព្រឹក សូមអ្នកខ្ពុរមាត់ជាមុន សឹមញ៉ាំៗ រួចសឹមដុស ឬអ្នកអាចដុសតែម្ដង សឹមញ៉ាំ ក៏បានដែរ។ បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់អ្នកដុសម្ដងទៀត និងលើកចុងក្រោយ អ្នកត្រូវដុសមុនចូលគេង។ ពេលដុសធ្មេញ ត្រូវឲ្យប្រាកដថា អ្នកបានដុសសព្វទីកន្លែង មិនត្រឹមតែធ្មេញ អញ្ចាញធ្មេញ សូម្បី អណ្ដាត និងក្រឡុកក្រលៀតណា ក៏ត្រូវដុសដែរ។ សម្ភារៈមាន ទឹកស្អាត ច្រាស និងថ្នាំដុសធ្មេញ។ សូមអនុវត្តន៍ដូច្នេះជាប្រចាំ។

មូលហេតុ និងវិធីបង្ការទប់ទល់ ៖

ញ៉ាំអាហារផ្ដេសផ្ដាស ក៏ជាមូលហេតុនាំឲ្យមានបញ្ហាមាត់ធ្មេញដែរ។ ឧទាហរណ៍ ញ៉ាំស្ករគ្រាប់ច្រើនធ្វើឲ្យបាក់តេរី និងដង្កូវញ៉ាំធ្មេញ ញ៉ាំរបស់ក្ដៅពេក ឬត្រជាក់ពេកធ្វើឲ្យរលាកអណ្ដាត មាត់ និងចុកធ្មេញញ៉ាំប្រៃ ផ្អែម ជូរលើសកម្រិតគួរជៀសវាង។ គុណវិបត្តិមិនត្រឹមតែមាត់ធ្មេញប៉ុណ្ណោះទេ សូម្បីតែគ្រឿងក្នុងអ្នក ក៏ទទួលទុក្ខទោសយ៉ាងធ្ងន់ធ្ងរ ទៅតាមនោះដែរ។ សូមអ្នកជួយគិតមើល បើអ្នកញ៉ាំហឹរខ្លាំង វាមិនត្រឹមតែធ្វើឲ្យមាត់យើងអន្ទះអន្ទែងប៉ុណ្ណោះទេ ចុះសូម្បីក្រពះដែលកិន ពោះវៀនដែលដឹកនាំទៅបញ្ចាញចោលនិងផ្លូវបញ្ចេញចូលក៏មានបញ្ហាដែរ។

វិធីខ្លះទៀតទាក់ទង និងការបង្កាទប់ទល់នឹងក្លិនមាត់មិនល្អ គឺបើអាចកុំញ៉ាំភេសជ្ជៈដែលមានជាតិ Gas និងអាល់កុល ឧទាហរណ៍ស្រានិងបន្លែ ដែលធ្វើឲ្យមានក្លិនមាត់ដូចជា ប្រភេទខ្ទឹម បន្លែស្អំ។ល។ ស្ករកៅស៊ូរ ក៏អាចជួយសម្រួលបានខ្លះ គឺនៅពេលមាត់បិទជិតមិនកម្រើកបង្ករឲ្យមានបាក់តេរីនៅក្នុងមាត់ និងបង្ករឲ្យបាក់តេរីវិវត្តន៍យ៉ាងលឿន អញ្ចឹងស្ករកៅស៊ូរអាចជួយបាន។

ក្រៅពីនេះនៅពេលញ៉ាំទឹកច្រើន ក៏ជួយកាត់បន្ថយក្លិនមាត់ដែរ គឺនៅពេលញ៉ាំទឹកទៅក្រពះ នឹងមិនបង្ករបញ្ហាប៉ះពាល់ដល់ក្លិនមាត់ឡើយ (នៅពេលអស់អ្វីកិន ក្រពះនៅតែកិនខ្ឡូនឯងធ្វើឲ្យកកើតក្លិនមិនល្អ ច្រាសទៅលើវិញ)។

ជាអនុសាសន៍ចុងក្រោយរបស់លោក ទន្តបណ្ឌិត សុខ ជា គឺសូមកុំខ្មាសអៀនអីនឹងទៅជូបពិភាក្សា ជាមួយទន្តពេទ្យ ដែលនៅជិតអ្នកបំផុត។ សូមរំឮកតែប៉ុណ្ណេះ សង្ឃឹមថា នឹងមានការភ្ញាក់រឮកឡើងវិញ។ សុខភាពអ្នក គឺសំខាន់សម្រាប់ខ្លួនអ្នក ដើម្បីសុខភាពអ្នក គឺអ្នកខ្លួនឯងជាអុ្នកចាប់ផ្ដើមមុននរណាទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]