កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុននេះ Taeyang CL និង Oh Hyuk បានថតកម្មវិធីមួយ ដោយធ្វើដំណើរកម្សាន្ត ទៅផ្ទះវីឡាដ៏ស្អាតមួយកន្លែង នៅក្នុងទីក្រុង Gangneung

ពេលទៅដល់ទីនោះភ្លាម ពួកគេពិតជាសប្បាយរីករាយមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ Taeyang ក៏បានច្រៀងលេង ដើម្បីកំដរបរិយាកាស ថែមទៀតផង។

ក្នុងនោះផងដែរ ពេលដែល CL ចូលក្នុងផ្ទះវីឡានៅទីនោះ នាងបានក្រឡេកឃើញ អាងត្រាំទឹកមួយនៅក្នុងបន្ទប់គេង រួចនាងនិយាយថា៖ “នេះគឺជាកន្លែងដ៏ល្អមួយ សម្រាប់គេងត្រាំទឹក” បន្ទាប់មក Taeyang ក៏តបទៅវិញ បែបកំប្លែងថា៖ “បើទោះជា CL ស្រាតពាក់កណ្តាលខ្លួន គេងត្រាំទឹកនៅក្នុងអាងនោះ ក៏លោកមិនខ្ចីយកភ្នែកមើលដែរ និងគ្មានអារម្មណ៍ទៀតផង”។

យ៉ាងណាមិញ បន្ទាប់ពីCL ដឹងបែបនេះហើយ នាងពិតជា អស់សំណើចយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តី នេះគឺជារឿងធម្មតាមួយសម្រាប់ Taeyang ទៅហើយ ព្រោះថាលោកចូលចិត្តលេងសើចជាមួយ CL ច្រើន ហើយលោកក៏ចាត់ទុកនាង ដូចជាប្អូនស្រីរបស់លោកម្នាក់ដែរ៕ 

វីឡាមួយកន្លែងក្នុងទីក្រុង Gangneung ដែល CL និង​ Taeyang ទៅ
ពេលដែល CL ឃើញអាងត្រាំទឹក
CL និង Taeyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]