ភ្នំពេញ៖ បច្ចុប្បន្ននេះ ពិធីការិនីសុភ័ក្រ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ បូករួមនឹងការនិយាយស្តីដែលធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ។

ជាក់ស្តែង កាលពីថ្មីៗនេះតារារូបនេះបានបង្ហោះរូបភាពជាមួយនឹងមិត្តស្លាប់រស់ជាមួយនាងតាំងតែពីក្មេងៗគឺអ្នកនាង ងួន ស្រីស ដែលជាអតីតអ្នកសិល្បៈមួយរូប ខានជួបមុខគ្នាយូរ ពេលនេះក៏បានបង្ហាញមុខជាមួយគ្នា នៅក្នុងកម្មវិធីមួយ ដែលនៅក្នុងនោះគេសង្កេតឃើញថា នាងនិងមិត្ត មិនបានផ្លាស់ប្តូរត្រង់កន្លែងមួយ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ឃើញថារូបទាំងនោះគឺយូរឆ្នាំមកហើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសម្បុររបស់តារារូបនេះនៅតែដដែល។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបញ្ចេញសាមួយដ៏គួរឲ្យអស់សំណើចមួយថា៖

«មានបងប្អូនសួររកគាត់ច្រើនឥលូវផុសរូបជូន អ្នកណានឹកគាត់ខ្លះ? មួយសរមួយខ្មៅ អោយតែជួបគាត់មានអារម្មណ៏ថានឹកកាលនៅពីក្មេង កាលពីក្មេងច្រៀងរាំសប្បាយណាស់ គាត់នៅតែសរ ខ្ញុំនៅតែខ្មៅ ហាហា»។

នេះជាលើកទីមួយដែល មហាជនបានឃើញ ងូន ស្រីស ក្រោយពីបាត់មុខ ក្នុងវិស័យសិល្បៈរាប់ឆ្នាំ មិនដូច កញ្ញា សុភ័ក្រ កុសុម៉ា ដែលនៅតែជា តារាចម្រៀង និង ពិធីការិនី មកទល់ពេលនេះ៕

កុសុម៉ា និងមិត្តនៅក្នុងកម្មវិធី
កុសុម៉ា និងមិត្តនៅក្នុងកម្មវិធី
កុសុម៉ា និងមិត្តកាលនៅក្មេងៗ
កុសុម៉ា និងមិត្តកាលនៅក្មេងៗ
កុសុម៉ា និងមិត្តកាលនៅក្មេងៗ
កុសុម៉ា និងមិត្តកាលនៅក្មេងៗ
កញ្ញា កុសុម៉ា
អ្នកនាង ងួន ស្រីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ស្រីស