ភ្នំពេញ៖ បើទោះបីជា​ កញ្ញា បេនីយ៉ាំង បានចាកចេញពីពិភពសិល្បៈ ទៅរកជីវិតថ្មី ធ្វើជាអ្នកជំនួញវិញក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនដដែល។

ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកគាំទ្រ សម្គាល់ឃើញថា​ អតីតតារាស្រីរូបនេះ ហាក់ដូចជា ព្យាយាមបិទមុខជានិច្ច បើទោះបីជា ដើរលេងតាមបណ្តាប្រទេសក៏ដោយ។ ក្នុងនោះ នាងក៏បានប្រាប់ផងដែរថា មកពីនាង បានវះកាត់កែខ្ទង់ច្រមុះបន្ថែម ហើយខ្លាចឆ្លងមេរោគ ទើបនាងព្យាយាមបិទបាំង បែបនេះតែម្តងទៅ។

ទន្ទឹមនឹង សម្រស់បែបបិទមុខនេះដែរ ក៏មានរូបថតមួយសន្លឹក ដែល បេនីយ៉ាំង ទើបតែបង្ហោះ គឺរូបនាង បានថតជាមួយនឹង បុរសម្នាក់ ដែលក្នុងនោះ នាងបានបញ្ជាក់ថា​ជាប្អូនប្រុសរបស់នាង។ 

ក្រោយពីរូបថតនោះ ត្រូវបានសាយភាយពេញបណ្តាញសង្គម បានធ្វើឲ្យ អ្នកគាំទ្រ នាំគ្នានិយាយថា ប្អូនប្រុសរបស់នាង មានមុខមាត់ស្រដៀងនឹងនាង ហើយសង្ហា មិនធម្មតានោះឡើយ ដែលអាចចូលជា តារាសម្តែងបានផងដែរ៕

ចង់ដឹងយ៉ាងណា តោះទៅមើលទាំងអស់គ្នា៖

បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង និងប្អូនប្រុសនាង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង