បន្ទាយមានជ័យ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀង២ដួង ប្រចាំផលិតកម្មរស្មីហង្ស ក៏ដូចជាតួអង្គដ៏សំខាន់ក្នុងរឿង «សិសិររដូវក្នុងបេះដូង» អ្នកនាង សុគន្ធ និសា និង លោក ឆន សុវណ្ណរាជ បានដឹកដៃគ្នា អង្រួនឆាកតន្រ្តីមួយ យ៉ាងកក្រើកខ្លាំងមែនទែន។

ក្នុងនោះផងដែរ អ្នកទាំង២​ បានច្រៀងចម្រៀងមួយបទ ដែលកំពុងតែល្បី ដែលមានចំណងជើងថា «ស្នាមញញឹមក្បត់ទឹកភ្នែក» ដែលធ្វើឲ្យទស្សនិកជន នៅទីនោះរំភើបដែលឃើញអ្នកទាំង២ ច្រៀងរួមគ្នា។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះ នេះគឺជាលើកទីមួយហើយដែល អ្នកនាង សុគន្ធ និសា និង លោក ឆន សុវណ្ណរាជ យកបទក្នុងរឿងភាគ «សិសិររដូវក្នុងបេះដូង» មកច្រៀងរួមគ្នាបែបនេះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ការសម្តែងរបស់អ្នកទាំង២ នៅលើឆាកបាន ធ្វើឲ្យទស្សនិកជន ដែលទស្សនានៅទីនោះផ្ទាល់ ស្រែកសប្បាយមិនឈប់នោះទេ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

ការសម្តែងរបស់អ្នកទាំង២នៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា