ភ្នំពេញ៖ អស់រយៈពេល៤ឆ្នាំរួចមកហើយ ដែលលោក ជា វិបុល សាងចំណងអាពាហ៍ ពិពាហ៍ ជាមួយនឹង អ្នកនាង គង់ សុជាតិ ហើយក៏ទទួលបានចំណងដៃ កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ថែមទៀតផង។

បើទោះបី ពិធីកររូបនេះ បានរៀបអាពាហ៍ពិពាហ៍ អស់ជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ។

ទោះជារវល់យ៉ាងណា អ្នកទាំងពីរ នៅតែឆ្លៀតពេលនាំកូនៗដើរកម្សាន្តផងដែរ ប្រកប ទៅដោយ ភាពសប្បាយរីករាយ និងសុភមង្គលមែនទែន។

ម្យ៉ាងវិញទៀត លោក មិនត្រឹមតែស្រលាញ់កូនស្រី របស់លោកប៉ុណ្ណោះទេ ចំណែកឯកូនមុនៗ របស់ភរិយា ក៏លោកស្រលាញ់ដូចកូនបង្កើតដូច្នេះដែរ បើតាមមើលរូបថតដែលលោកបានបង្ហាញ ឃើញថាលោកយកចិត្តទុកដាក់ និងបារម្ភ ចំពោះកូនៗ គ្រប់ៗគ្នា៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ នាំកូនៗដើរកម្សាន្ត
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ នាំកូនៗដើរកម្សាន្ត
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ នាំកូនៗដើរកម្សាន្ត
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិនាំកូនៗដើរកម្សាន្ត
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិនាំកូនៗដើរកម្សាន្ត
លោក ជា វិបុល និងអ្នកនាងគង់ សុជាតិនាំកូនៗដើរកម្សាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល