(ភ្នំពេញ)៖ តារាសម្ដែងប្រុសរូបសង្ហា លោក លី ណូរ៉ា ដែលត្រូវបានទស្សនិកជនគាំទ្រជាច្រើន ក្នុងពេលថ្មីៗនេះ ដោយការងារសិល្បៈរបស់លោក ហាក់មានភាពមមាញឹកយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ ក្រៅពីអាជីពជាតារាសម្ដែង លោកថែមទាំងមានមុខរបរផ្ទាល់ខ្លួនយ៉ាងកាក់កបទៀតផង។

យ៉ាងណាមិញ ទស្សនិកជនមានការ ចាប់អារម្មណ៍យ៉ាងកុះករ ពេលឃើញតារាប្រុសមុខមិនចាញ់តួថៃរូបនេះ សម្តែងជាគ្រូពេទ្យក្នុងចម្រៀងថ្មី របស់លោ កែវ វាសនា ដែលមានចំណងជើងថា «អូនគ្មានសិទ្ធិ ធ្វើអ្នកជំងឺបងទេ»។

ជាការកត់សម្គាល់គេសង្កេតឃើញថា តារាប្រុសលោក លី ណូរ៉ា ក្នុងឆ្នាំថ្មី២០១៨នេះ មានភាពមមាញឹកយ៉ាងខ្លាំង ដោយឃើញមានថត MV ចម្រៀងជាច្រើនឲ្យផលិតកម្មនានា ជាពិសេសគឺផលិតកម្ម ថោន និងថតស្ពតពាណិជ្ជកម្មទៀតផង។

ក្រៅពីនេះមុខរបរពុះដីឡូតិ៍លក់របស់លោក ក៏កាក់កបផងដែរ ខណៈការងារសិល្បៈសម្ដែងក្នុងបទ «អូនគ្មានសិទ្ធិធ្វើអ្នកជំងឺបងទេ» ដែលសម្ដែងជាគ្រូពេទ្យ ត្រូវបានទស្សនិកជនលាន់មាត់ថា ពិតជាសមខ្លាំងណាស់ ក្នុងតួប្រភេទនេះ។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា គ្រូពេទ្យកំលោះក្នុងបទ «អូនគ្មានសិទ្ធិធ្វើអ្នកជំងឺបងទេ» គឺលោក លី ណូរ៉ា សម្ដែងសមដល់កម្រិតណានោះ សូមទស្សនវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

តារាសម្ដែងប្រុសរូបសង្ហា លោក លី ណូរ៉ា ដែលត្រូវបានទស្សនិកជនគាំទ្រជាច្រើន ក្នុងពេលថ្មីៗនេះ
ខណៈការងារសិល្បៈសម្ដែងក្នុងបទ «អូនគ្មានសិទ្ធិធ្វើអ្នកជំងឺបងទេ» ដែលសម្ដែងជាគ្រូពេទ្យ ត្រូវបានទស្សនិកជនលាន់មាត់ថា ពិតជាសមខ្លាំងណាស់
តារាសម្ដែងប្រុសរូបសង្ហា លោក លី ណូរ៉ា ដែលត្រូវបានទស្សនិកជនគាំទ្រជាច្រើន ក្នុងពេលថ្មីៗនេះ
ជាការកត់សម្គាល់គេសង្កេតឃើញថា តារាប្រុសលោក លី ណូរ៉ា ក្នុងឆ្នាំថ្មី២០១៨នេះ មានភាពមមាញឹកយ៉ាងខ្លាំង ដោយឃើញមានថត MV ចម្រៀងជាច្រើនឲ្យផលិតកម្មនានា ជាពិសេសគឺផលិតកម្ម ថោន
ខណៈការងារសិល្បៈសម្ដែងក្នុងបទ «អូនគ្មានសិទ្ធិធ្វើអ្នកជំងឺបងទេ» ដែលសម្ដែងជាគ្រូពេទ្យ ត្រូវបានទស្សនិកជនលាន់មាត់ថា ពិតជាសមខ្លាំងណាស់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា