ថៃ៖ តារាសម្តែងស្រីល្បីៗ របស់ប្រទេសថៃទាំង១០រូប ខាងក្រោមនេះ មានទាំងជើងចាស់ និងជើងថ្មី ប៉ុន្តែស្នាដៃនិងពានរង្វាន់ ដែលទទួលបាន គឺមិនចាញ់គ្នាប៉ុន្មានទេ។

ចង់ដឹងថា មានតារាស្រីរូបណាខ្លះ តោះ! មកស្គាល់ទាំងអស់គ្នា៖

១. Yaya Urassaya

ស្រីស្អាត Yaya Urassaya ចូលខ្លួនក្នុងវិស័យភាពយន្ត ទើបតែបាន៦ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានពានរង្វាន់ រហូតដល់ទៅ ៦៧ពានឯណោះ។ 

Yaya Urassaya

២. Aum Patchrapa

ក្នុងអំឡុងពេលដែល កញ្ញា Aum Patchrapa ចូលធ្វើជាតារាសម្តែង២០ឆ្នាំមកនេះ កញ្ញាបានទទួលពានរង្វាន់រហូតដល់ទៅ ៨៧ពាន។ 

Aum Patchrapa

៣. Anne Thongprasom

ស្រីស្អាត Anne Thongprasom ចូលខ្លួនក្នុងវិស័យសិល្បៈ ២៥ឆ្នាំហើយ។ ក្នុងនោះផងដែរ Anne ទទួលបានពានរង្វាន់ដល់ទៅ ៨៥ពានឯណោះ។ 

Anne Thongprasom

៤. Chompoo Araya

អ្នកនាង Chompoo Araya បានទទួលពានរង្វាន់ ដល់ទៅ ៥០ពាន បន្ទាប់ពីបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល១៩ឆ្នាំ។

Chompoo Araya

៥. Nune Woranuch

អ្នកនាង Nune Woranuch ទទួលបានពានរង្វាន់ដល់ទៅ ៤៦ពាន បន្ទាប់ពីអ្នកនាងធ្វើការក្នុងវិស័យសិល្បៈ១៩ឆ្នាំមកនេះ។

Nune Woranuch

៦. Pooklook Fonthip

ថ្វីត្បិតតែកញ្ញា Pooklook Fonthip ចូលខ្លូនក្នុងវិស័យសិល្បៈ ទើបតែបាន៨ឆ្នាំមែន ប៉ុន្តែកញ្ញាទទួលបានពានរង្វាន់ដល់ទៅ ៤៣ពានឯណោះ។

Pooklook Fonthip

៧. Kwan Usamanee

កញ្ញា Kwan Usamanee ឈានជើងចូលវិស័យសិល្បៈ ២៣ឆ្នាំហើយ។ នាងទទួលបានពានរង្វាន់ដល់ ៤១ពាន។

Kwan Usamanee

៨. Mai Davika

ទោះបីជាកញ្ញា Mai Davika ទើបតែចូលសម្តែងបាន ៨ឆ្នាំក៏ពិតមែន ប៉ុន្តែនាងបានទទួលពានរង្វាន់ដល់ ២២ពាន បាត់ទៅហើយ។

Mai Davika

៩. Ploy Chermarn

កញ្ញា Ploy Chermarn ចូលធ្វើតារាអស់រយៈពេល ២៣ឆ្នាំមកហើយ។ កញ្ញាទទួលបានពានដល់ទៅ ៤១ពានឯណោះ។

Ploy Chermarn

១០. Taew Natapohn

កញ្ញា Taew ដ៏ល្បីល្បាញបានចូលសម្តែងអស់រយៈពេល ១១ឆ្នាំហើយ។ កន្លងមកនេះ កញ្ញាបានទទួលពានរង្វាន់ចំនួន ១៥ពាន ៕

Taew Natapohn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]