ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ជាតារាសម្តែង និងជាពិធីការិនីរូបស្រស់មួយរូប កំពុងតែឈរជាតារាលំដាប់ជួរមុខ ជាមួយនឹងប្រជាប្រិយភាព ដែលទទួលបានតាមរយៈទេពកោសលក្យ និងភាពប៉ិនប្រសព្វរបស់នាង។

ដោយឡែក មួយរយៈនេះគេក៏សង្គេតឃើញថា តារាសម្តែងស្រីរូបនេះ ហាក់ដូចមមារញឹកខ្លាំង ជាមួយនឹងការងារសិល្បៈ មិនថាសម្តែង ថតស្ពត រឺពិធីការិនី និងចូលរូមកម្មវីធីតូចធំជាដើម គឺសឹងតែដកឃ្លាមិនរូចសោះ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ សុខ សោម៉ាវត្តី នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងលោក ឯកឧត្តម អេង រិទ្ធី ដែលជាអតីតតារាសម្តែងជើងចាស់មួយរូប ដ៏ល្បីល្បាញប្រចាំប្រទេស ដែលទស្សនិកជនភាគច្រើនសុទ្ធតែបានស្គាល់លោករូចមកហើយ គឺនៅពេលដែលអ្នកទាំងពីរ បានចូលរួមកម្មវិធីមួយជាមួយគ្នា។

មិនតែប៉ុណ្ណោះ អ្នកនាង សុខ សោម៉ាវត្តី ថែមទាំងបានសរសេរសារខ្លីមួយថា  «ថ្ងៃនេះមាន កិត្តិយសណាស់បានធ្វើការជាមួយ ឯកឧត្តម បងប្រុស អេង រិទ្ធី ទទួលបទពិសោធន៍ ច្រើន អគុណបងប្រុស respect him » ។ 

នេះសបញ្ជាក់ថា នាងពិតជាស្រលាញ់សិល្បកររៀមច្បង ក៏ដូចជាព្យាយាមរៀនសូត្រតាម ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ខ្លួនឯង បើទោះបីជានាង ជាតារាក្មេងជំនាន់ក្រោយក៏ដោយក្តី។

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងលោក ឯកឧត្តម អេង រិទ្ធី
សុខ សោម៉ាវត្តី និងលោក ឯកឧត្តម អេង រិទ្ធី
សុខ សោម៉ាវត្តី និងលោក ឯកឧត្តម អេង រិទ្ធី
រូបភាព នឹងសារខ្លីមួយដែលអ្នកនាង បានបង្ហោះលើបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី