ភ្នំពេញ៖ បន្ទាប់ពីពិធីការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ បានសម្រេចចិត្ត រៀបការជាមួយលោក ជា វិបុល គ្រប់គ្នាសម្គាល់ឃើញថា អ្នកនាង ហាក់បីដូចជារស់នៅទ្រនំសុខស្រួល យ៉ាងពេញៗដៃ ក្រោមការថ្នាក់ថ្នម មើលថែទាំពីស្វាមី ឃើញហើយគួរឲ្យច្រណែន និងថែមទាំងទទួលបានចំណងដៃកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។

ជាក់ស្ដែង ប៉ុន្មានថ្ងៃមុននេះ ជាថ្ងៃកំណើតកូនស្រីរបស់អ្នកនាង និងស្វាមី ដែលមានវ័យ១ឆ្នាំ ។ ក្នុងនោះ អ្នកទាំងពីរ ក៏បានរៀបចំពិធីអបអរ ជូនកូនស្រីបណ្ដូលចិត្ត ជាមួយក្រុមគ្រួសារ ដែលពោរពេញដោយភាពសប្បាយរីករាយ អមនិងស្នាមញញឹម។

ហើយបើទោះជា ពិធីនេះជាលក្ខណៈក្រុមគ្រួសារពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកម្ដាយសម័យថ្មី និងលោកប៉ាហាយសូ ទាំងពីរនាក់នេះ បានជ្រើសរើស ការតុបតែង រួមទាំងសម្លៀកបំពាក់ ជាឈុតពណ៌.ស ដែលមើលទៅគួរឲ្យទាក់ទាញខ្លាំងមែនទែន។

ជាពិសេស គឺម្ចាស់កម្មវិធីនាងតូច ជា សុជាតិនារី ហៅ ដូរី ក៏ត្រូវបានម៉ាក់ប៉ា តុបតែងឲ្យយ៉ាងស្រស់ស្អាត មិនឲ្យចាញ់មនុស្សធំពេញវ័យឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបការជាមួយគ្នា អស់រយៈពេល ៤ឆ្នាំមកហើយ។ អ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ព្រមទាំងមានកូនស្រីម្នាក់ ជាចំណងដៃ ឈ្មោះថា «ជា សុជាតិនារី ហៅ ដូរី » ទៀតផង៕

តោះ ចង់ដឹងថាទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី ឡូយខ្លាំងប៉ុណ្ណា ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

គ្រួសារអ្នកនាង គង់ សុជាតិ
គ្រួសារអ្នកនាង គង់ សុជាតិ
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី
ទិដ្ឋភាពក្នុងពិធីខួបកំណើតនាងតូច ដូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ