ភ្នំពេញ ៖ ឃ្លាំងស្ដុកក្រណាត់ មួយកន្លែង ស្ថិតនៅភូមិទួលជង្រុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រហែល ១១និង២០នាទី ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដពន្លត់អគ្គិ ភ័យ ត្រូវបានបញ្ជូនភ្លាមៗទៅកន្លែងកើតហេតុ រួមទាំងការជួយអន្ដរាគមន៍ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានការអន្តរាគមន៍របស់សមត្ថកិច្ចពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ គួច ចំរើន មេបញ្ជាបញ្ជាការអាវុធហត្ថខណ្ឌ សៀង ឆាយ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ និង៥០នាទី។

មន្រ្តីពន្លត់អគ្គិភ័យបានឲ្យដឹងជាជំហានដំបូងថា អគ្គិភ័យនេះ កើតឡើងមកពីទុស្សេខ្សែភ្លើង ផ្នែកខាងមុខនៃសិប្បកម្ម។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មមានឈ្មោះ សៀង សុភណ្ឌ ភេទស្រី អាយុ ៣២ឆ្នាំ ដែលសិប្បកម្មនេះ រកស៊ីលក់ដូរ និងស្តុកក្រណាត់។

ជាការលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្នុងការជួយអន្តរាគមន៍នោះ លោកអភិបាលខណ្ឌ គួច ចំរើន បានឧបត្ថម្ភថវិកា ១លានរៀល ដល់ក្រុមពន្លត់អគ្គិភ័យ និង៥០ម៉ឺនរៀល ដល់កងកម្លាំងអាវុធហត្ថ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]