យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា កាលពីម្សិលមិញនេះ នៅចក្រភពអង់គ្លេស មានស្រ្ដីម្នាក់បាននិយាយពីរឿង ដែលនាងត្រូវពីងពាងក្នុងផ្ទះខាំដៃ ហើយវាស្ទើរតែឆក់ជិវិតគាត់ទៅជាមួយ។

អ្នកស្រី ណាតាលី អាយុ៣១ឆ្នាំ ខណៈពេលដែលអ្នកស្រីកំុពុងតែគេងនៅលើគ្រែដេករបស់គាត់ ស្រាប់តែមានពីងពាងមួយមកខាំដៃដោយមិនដឹងខ្លួន។ ដំបូងគាត់បានគិតថានេះគ្រាន់តែជារឿងធម្មតា វាមិនអាចអោយមានទុក្ខទោសអ្វីដល់គាត់ទេ ប៉ុន្ដែមួយសន្ទុះក្រោយមក ដៃរបស់គាត់ក៏ចាប់ផ្ដើមហើម ហើយធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង សរសៃឈាមលើដៃរបស់អ្នកស្រី ណាតាលី បានរីកធំគួរឲ្យខ្លាច ប៉ុន្ដែគាត់ពិតជាមានសំណាងណាស់ ដែលអាចនៅរស់រានមានជីវិត។

ដៃរបស់អ្នកស្រី ណាតាលី ពេលដែលសត្វពីងពាងខាំបានពីរថ្ងៃ វាហាក់ដូចជាដៃរបស់ជនរងគ្រោះដែលត្រូវ គ្រោះថ្នាក់ចរាចរណ៍ គឹរលួយបែកសាច់ដុំខ្ទេចអស់។ ពេលទៅដល់មន្ទីរពេទ្យ ផ្នែកវះកាត់មានបំណងកាត់ ដៃរបស់គាត់ដើម្បីកំុឲ្យមេរោគរបស់ពីងពាង រីករាលដាលទៅសារពាង្គកាយដទៃទៀត ប៉ុន្ដែពួកគេបានព្យាយាម ព្យាបាលដោយមិនបានកាត់ដៃរបស់អ្នកស្រី ណាតាលីនោះឡើយ ដោយមានការវះកាត់ចំនួយ៥ដង ទើបទទួលបានជោគជ័យ។
អ្នកស្រី ណាតាលី មានប្រសាសន៍ថា គាត់ពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលនោះទោះជាត្រូវកាត់ដៃរបស់គាត់ចោលក៏គាត់មិនខ្វល់ដែរ តែសំណាងល្អដែលលោកវេជ្ជបណ្ឌិតអាច រក្សាដៃរបស់គាត់បាន ហើយគាត់បានបន្ថែមទៀតថា ពិតជាមិនគួរឲ្យជឿទេថា គ្រាន់តែពីងពាងខាំតែបន្តិច វាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងនេះ។

សូមប្រិយមិត្តទស្សនាវីដេអូ ដែលអ្នកស្រីណាតាលី បង្ហាញពីអាការៈដៃរបស់អ្នកស្រី៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]