យោងទៅតាម​ការ​ស្ទង់​មតិ​របស់ Secrets of  Studying ​ចេញ​ផ្សាយ​​នៅ​លើ​​គេហ​ទំព័រ​​សិល្បៈ​​​កូរ៉េ កាលពីថ្ងៃសុក្រ ​ទី៩ មីនា ​​​​ឆ្នាំ២០១២​​​បានឱ្យ​ដឹងថា ​បទចម្រៀង​ដែលមាន​ចំណង​ជើងថា «Hoot» របស់ក្រុម​​​ Girls Gene-ration ​អាចជួយ​​​ឱ្យសិស្ស​​ទទួលបានពិន្ទុ​​ល្អ នៅពេលដែលពួកគេ​ប្រឡង​ចូល​រៀន​មហា​​វិទ្យា​ល័យ​​ ។ ​​ការស្ទង់មតិ​​ដដែល​នោះ​បាន​និយាយ​ថា សិស្ស​អាចទទួល​​​​​បាន​ពិន្ទុ១០០​ភាគ​រយ ​នៅក្នុង​ផ្នែក​​ការប្រើប្រាស់​​ភាសាតែង​កំណាព្យនៃ​​​វិញ្ញា​សា​​ប្រឡង​ចូល​ មហាវិទ្យាល័យ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។

លោក Kwon Gya Ho ​សាស្ត្រា​ចារ្យ​​​បង្រៀន​​​ថ្នាក់​ត្រៀមចូល​មហា​វិទ្យា​ល័យ​បាននិយាយ​ថា ៖ មូលដ្ឋានគ្រឹះ​នៃកំណាព្យ ​​​គឺ​ត្រូវ​បានបង្ហាញ​​​ក្នុងបទ​ចម្រៀង​​​ «Hoot» របស់​ក្រុម​ Girls Generation ។ លោក​បាន​បន្ត​ទៀត​ថា ផ្នែកកំណាព្យ​​​នៅលើ​វិញ្ញាសា​ប្រឡង គឺ​​​​ជា​ផ្នែក​​មួយដ៏ពិបាកបំផុតសម្រាប់សិស្ស​ ដូច្នេះការ​ស្តាប់​​បទចម្រៀង​​​នេះ វា​ពិតជាមូល​ដ្ឋាន​​គ្រឹះជួយ​ឱ្យ​សិស្ស​ងាយ​យល់​ដល់​ប្ញសគល់​តែង​កំណាព្យ​​ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]