ភ្នំពេញ៖ កាលពីមួយរយៈកន្លងទៅថ្មីៗនេះ តារាសម្តែងស្រីសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានប្រារព្វធ្វើពិធីគម្រប់ខួបអាពាហ៍ពិពាហ៍រ យៈពេល៤ឆ្នាំ យ៉ាងរ៉ូមែនទិក ជាមួយនឹងស្វាមីជាទីស្រលាញ់ ព្រមនឹងវត្តមានមិត្តភក្តិសិល្បៈជាច្រើនរូបទៀត ក៏បានចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយ។

ទិដ្ឋភាព នៅក្នុងថ្ងៃគម្រប់ខួបរៀបការ របស់សក្ខណា និងស្វាមី
ទិដ្ឋភាព នៅក្នុងថ្ងៃគម្រប់ខួបរៀបការ របស់សក្ខណា និងស្វាមី

ប៉ុន្តែមិនថាយ៉ាងណា កាលនោះ ប្រិយមិត្ត បានឃើញត្រឹមតែរូបភាព និងវីដេអូជូនពរខ្លីៗមួយចំនួនតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់រឿងហេតុកើតឡើង មុនពេលពិធីគម្រប់ខួបអាពាហ៍ពិពាហ៍នេះចាប់ផ្តើម ប្រាកដជាធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល និងរំភើបចិត្ត ចំពោះទឹកចិត្តស្រលាញ់ភរិយារបស់ស្វាមីតារាស្រី សារ៉ាយ សក្ខណាជាក់មិនខាន។

តាមរយៈវីដេអូទាំងស្រុង បង្ហាញពីដំណើរការនៃការSurprise ដែលស្វាមីសារ៉ាយ សក្ខណា បានរៀបចំ សម្រាប់ភរិយាជាទីស្រលាញ់របស់លោក ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍នេះ អាចនិយាយបានថាជាក្តីប្រាថ្នារបស់នារីៗគ្រប់រូប និងធ្វើឲ្យអ្នកទស្សនាមើលហើយ រំភើបចិត្តទៅតាមភរិយារបស់លោកខ្លាំងមែនទែន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា