ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ បានជួបជាមួយនឹងកំពូលតារាចម្រៀងរូបស្រស់សង្ហាលោក ឆន សុវណ្ណរាជ ជាលើកដំបូងក៏បានពោលពាក្យមួយចំនួន ទាក់ទងនឹងរូបលោក។

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃតារាវ័យក្មេងរូបនេះ តែមានភាពមមាញឹកនៅក្នុងវិស័យសិល្បៈជាច្រើន ជាពិសេសនោះគឺ នៅក្នុងការប្រគុំតន្រ្តីនានា មិនថានៅក្នុងក្រុង និងតាមខេត្ត មិនចាញ់តារាចាស់ៗប៉ុន្មាននោះទេ។

ជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេងទើបតែបានជួបលោក សុវណ្ណរាជ លើកដំបូងក៏បង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖ «ជាលើកដំបូងហើយដែលបានជួបបងប្រុស Chhorn Sovannareach គាត់ពិតជាសង្ហា សម្លេងពិរោះ ព្រមទាំងពូកែសម្តែងទៀតអ្នកណាខ្លះហ្វេនរបស់គាត់ អូនក៏ជាហ្វេនរបស់គាត់ដែរ»។

ក្រោយពី បានអានសារទាំងនេះហើយ ទើបដឹងថាលោក ឆន សុវណ្ណរាជ ជាតារាម្នាក់ដែលមានគុណសម្បត្តិបែបនេះ ទើបបានជាមានអ្នកគាំទ្រច្រើន សូម្បីតែ លីគ័ង្គ ក៏និយាយដែរ៕ 

ប្រិយមិត្តយល់យ៉ាងណាដែរ?

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ
តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ
កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ
កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ
កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ និងលីគ័ង្គ ពេលបានជួបគ្នាដំបូង
សាររបស់ លីគ័ង្គ ដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ