ភ្នំពេញ៖ ពិធីករ និងជាតារាសម្តែង ដ៏មានប្រជាប្រិយភាព លោក ជា វណ្ណារិទ្ធ ហាក់កំពុងតែមាន សុភមង្គលជាមួយគ្រួសាររបស់លោកខ្លាំង ព្រោះគេសង្កេតឃើញថា លោកតែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយប្រពន្ធកូន ជារឿយៗនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូមួយនៅក្នុងបណ្តាញសង្គម ដោយបង្ហាញអំពីដំណើរកម្សាន្តរបស់លោក ជាមួយនឹងប្រពន្ធកូន។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងវីដេអូនេះមានលាយជាមួយ បទចម្រៀងកន្ត្រាក់អាម្មណ៍ ថែមទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះ តារាកូនមួយរូបនេះ ថែមទាំងបានរាំនៅកណ្តាលផ្លូវ ដែលធ្វើឲ្យមហាជនឃើញហើយ អស់សំណើចសើចស្ទើរតែចុកពោះទៅហើយ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញលោក ជា វណ្ណារិទ្ធ ហ៊ានដើររាំតាមផ្លូវ ដោយមិនខ្លាចខ្មាសគេបែបនេះ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូនៅខាងក្រោម៖ 

លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ