ភ្នំពេញ៖ តារាសម្តែងចាស់វស្សា ប៉ុន្តែនៅតែអាចរក្សាតំណែង ជាតារាសម្តែងលំដាប់ជួរមុខ អ្នកនាង ស្វែង សុជាតា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពមមាញឹកខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន សម្រាប់ការងាសិល្បៈ។

ជាក់ស្តែង មួយរយៈកន្លងនេះ អ្នកនាង ស្វែង សុជាតា កំពុងតែមានរវល់ក្នុងការថតរឿង ឲ្យផលិតកម្មដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយរឿងមួយនេះ នឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ សម្រាប់រឿងថ្មីនោះ អ្នកនាង ស្វែង សុជាតា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ព្រើត ពេលដែលគេឃើញរូបមួយសន្លឹករបស់នាង តែងខ្លួនមានសភាពគួរឲ្យខ្លាច ដោយសម្តែងដើរតួជា យាយធ្មប់សក់ស ។

យ៉ាងណាមិញ បន្ទាប់ពីឃើញរូបមួយនេះហើយ មហាជនពិតជាចង់ទស្សនារឿងមួយនេះខ្លាំងមែនទែន ព្រោះថាគ្រប់រឿងដែលមានអ្នកនាង ស្វែង សុជាតា សម្តែង នាងមិនដែលធ្វើឲ្យអ្នកគាំទ្រ ខកបំណងម្តងណានោះទេ៕ 

អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
រូបដែលអ្នកនាង ស្វែង សុជាតា តែងខ្លួនធ្មប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា