បរទេស៖ ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនកំពុងផ្តោតយ៉ាងខ្លាំងទៅលើ ការបង្កើតរថយន្ត ដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ។  យ៉ាងណាមិញ វិស្វករក្នុងក្រុមហ៊ុន Nissan បែរជាផ្តោតទៅលើវិធីសាស្ត្រថ្មីមួយទៀត ដែលអនុញាត្តិឲ្យមនុស្ស ធ្វើការបញ្ជាការបើកបររថយន្តបាន ដោយគ្រាន់តែបញ្ជាក្នុងចិត្តប៉ុណ្ណោះ។

អ្នកជំនាញជាច្រើន កំពុងធ្វើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីមួយ ដោយប្រើប្រាស់ឧបករណ៍ចាប់រលកខួរក្បាល ដើម្បីយល់ពីបំណងរបស់អ្នកបើកបរ ដូចជាការកាច់ចង្កូត ការជាន់ហ្វ្រាំង និងការបើកថយក្រោយជាដើម។

បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nissan លោក Nicholas Maxfield បានថ្លែងថា «ក្នុងរយៈពេល ៥ឆ្នាំទៅ១០ឆ្នាំទៀត ក្រុមហ៊ុន Nissan សង្ឃឹមថាផ្នែកមួយចំនួននៃបច្ចេកវិទ្យានេះ នឹងអាចប្រើប្រាស់បានក្នុងពិភពលោកជាក់ជាមិនខាន»៕

ការសិក្សាពី រលកខួរក្បាល ដើម្បីបញ្ជាការបើកបររថយន្ត
ការសិក្សាពី រលកខួរក្បាល ដើម្បីបញ្ជាការបើកបររថយន្ត
ការសិក្សាពី រលកខួរក្បាល ដើម្បីបញ្ជាការបើកបររថយន្ត
ការសិក្សាពី រលកខួរក្បាល ដើម្បីបញ្ជាការបើកបររថយន្ត
ការសិក្សាពី រលកខួរក្បាល ដើម្បីបញ្ជាការបើកបររថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]