ភ្នំពេញ៖ ក្រោយពីលេចដំណឹងថា ម្ដាយអ្នកនាង សារ៉ាយសក្្ខណា ត្រវគេរឹបអូសយកឡានដោយសារ ជំពាក់បំណុលគេ ពេលនេះអ្នកនាងបានចេញមុខបកស្រាយហើយ ។

ក្នុងនោះ អ្នកនាងបាននិយាយឲ្យដឹងថា ម្ដាយនាងត្រូវគេរឹបអូសឡានមែន តែទឹកប្រាក់ដែលបានជំពាក់មិនច្រើនដូចដែលបានផ្សាយ។ ជាពិសេស​ នាងក៏បន្ថែមថា តាមពិតជំពាក់តែ ១ម៉ឺនដុល្លារជាង មិនមែន៣ម៉ឺនដុល្លារទេ ហើយលុយប៉ុណ្ណឹង មិនមែននាង គ្មានលុយសងទេ តែដោយសារភាគីម្ខាងទៀត គិតថា ទុកសិនទៅ។ តែដល់ពេល ប៉ុន្មានថ្ងៃមុន បែរជា ខាងប៉ូលីស មករឹបអូសឡានបែបនេះ ដែលអាចនិយាយបានថា ដួចជាចង់ធ្វើបាប និងបំបាក់មុខ នាង និងម្តាយ យ៉ាងច្បាស់តែម្តង។

ជាក់ស្ដែង ក្រោយពីមានការបកស្រាយពីខាងអ្នកនាង អំពីរឿងរ៉ាវខាងលើធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រអ្នកនាង នាំគ្នាតាមដាន និងសង្ឃឹមថាម្ដាយអ្នកនាង នឹងអាចដោះស្រាយឲ្យបានឆាប់រហ័ស ព្រោះថា រឿងបែបនេះ គឺប៉ះពាល់ ទៅដល់មុខមាត់ អ្នកនាង សារ៉ាយ សក្ខណា ក្នុងនាមជា តារាល្បីមួយរូប៕ 

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

អ្នកនាង សារ៉ាយសក្្ខណា
អ្នកនាង សារ៉ាយសក្្ខណា
អ្នកនាង សារ៉ាយសក្្ខណា និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា