ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហ្សងមាស លោក ឃុន វុត្ថា មួយរយៈកន្លងនេះ គេសង្កេតឃើញថា លោកកាន់តែទទួលបានប្រជាប្រិយភាព បន្ទាប់ពីចេញបទ ចម្រៀងថ្មីៗពិរោះៗ ជាច្រើននៅលើទីផ្សារ។

ជាក់ស្តែង កាលពីពេលថ្មីនេះ លោក ឃុន វុត្ថា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ របស់លោកហាក់មានចម្ងល់ខ្លាំងមែនទែន បន្ទាប់ពីឃើញលោកបង្ហោះសារជូនពរយ៉ាងផ្អែមល្ហែម ជាមួយនារីម្នាក់ នៅក្នុងថ្ងៃខួបកំណើតនាងថា៖ “រីករាយថ្ងៃកំណើតកូនជ្រូក ជូនពរឲ្យអូនទទួលបាន សុខភាពល្អសំណាងល្អជោគជ័យរាល់ភារកិច្ចការងារ ពិសេសឆាប់ស្រកគីឡូ”។

យ៉ាងណាមិញ នារីម្នាក់នោះពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង មិនចាញ់តារាអាជីពប៉ុន្មាននោះទេ។ ទោះជាយ៉ាងណាក្តី ខ្មែរឡូត មិនទាន់ទទួលព័ត៌មានច្បាស់ការណាមួយ ថានារីម្នាក់នេះជាសង្សាររបស់លោក ឃុន វុត្ថានោះទេ ព្រោះទាំងនេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនតែប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិត ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕ 

នារីម្នាក់ដែលមហាជនគិតថាជាសង្សារលោក ឃុន វុត្ថា
នារីម្នាក់ដែលមហាជនគិតថាជាសង្សារលោក ឃុន វុត្ថា
លោក ឃុន វុត្ថា ជាមួយនារីម្នាក់ដែលមហាជនគិតថាជាសង្សារ
សារជូនពរផ្អែមល្ហែមដែលលោក ឃុន វុត្ថា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]