(ភ្នំពេញ)៖ បន្ទាប់ពីពិធិការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ បានសម្រេចចិត្ត សាងចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោក ជា វិបុល អស់រយៈពេល៤ឆ្នាំរួចមក គេសម្គាល់ឃើញថា អ្នកនាង គង់ សុជាតិ ហាក់បីដូចជារស់នៅទន្រំសុខស្រួល យ៉ាងពេញៗដៃ ក្រោមការថ្នាក់ថ្នមពីសំណាក់ស្វាមី ហើយក៏ទទួលបានចំណងដៃ កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ថែមទៀតផង។ បើគិតមកទល់ពេលនេះ គូស្នេហ៍មួយគូរខាងលើ ហាក់បីដូចជាមានភាពសប្បាយរីករាយ រស់នៅប្រកបដោយសុភមង្គល ជួបជុំគ្រួសារ ជាពិសេសកូនស្រីតូចទី២ របស់អ្នកទាំងពីរ មានអាយុ១ខួប ទៅហើយ ដែលមហាជនមើលទៅ ពិតជាមានមុខមាត់ ស្រស់ស្អាត និងគួរឲ្យក្នាញ់ជាខ្លាំង។

ថ្ងៃនេះ ក្នុងថ្ងៃកំណើតរបស់ កូនស្រី ជា សុជាតិនារី ឪពុកសម័យថ្មី ជា វិបុល បានបង្ហោះរូបកូនស្រី ជាទីស្រឡាញ់របស់ខ្លួន អមដោយពាក្យនៅក្នុងចិត្តថា «៤ មករា ២០១៨ ដូរី មានអាយុមួយខួបគត់ រីករាយថ្ងៃកំណើតកូនស្រីប៉ា ប៉ាៗម៉ាក់ៗ ស្រឡាញ់កូនណាស់»។

យ៉ាងណាមិញ តាមរយៈរូបថតជាច្រើនសន្លឹករបស់ កុមារី សុជាតិនារី ដែលត្រូវជាកូនស្រីរបស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានបង្ហោះនោះ ត្រូវបានមហាជណកោតសរសើរ មិនដាច់ពីមាត់ថា ពិតជាគួរឲ្យស្រឡាញ់ និងធំធាត់ មានសាច់ឈាមស្រស់ថ្លា ដូចជាឪពុក ម្ដាយអ៊ឹចឹង។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបការជាមួយគ្នា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំមកហើយ។ ទោះបីជាពិធីការិនី គង់ សុជាតិ និងពិធីករ ជា វិបុល បានរៀបអាពាហ៍ពិពាហ៍ អស់ជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ព្រមទាំងមានកូនស្រីម្នាក់ ជាចំណងដៃ ឈ្មោះថា «ជា សុជាតិនារី ហៅ ដូរី» ទៀតផង៕

ក្រុមគ្រួសារ គង់ សុជាតិ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ