ភ្នែកប្រៀបដូចជាវត្ថុជាច្រើនដែលផ្គុំចូលគ្នា ហើយមានភាពស្មុគស្មាញដែលវិស្វករពិបាកនឹងបកស្រាយ មានអ្នកខ្លះជឿថា វាគឺជាអំណោយរបស់ព្រះ។ រូបភាពដ៏ចំលែកមួយនេះ ត្រូវបានថតឡើងដោយចៃដន្យ ដោយលោក លីមម៍ (liammm) ដែលមើលទៅហាក់ដូចជាគ្រាប់ភ្នែកមួយអញ្ចឹង។

ហេតុការណ៍នេះកើតឡើង នៅក្នុងផ្ទះបាយរបស់ បុរសម្នាក់ឈ្មោះ លីមម៍ ពេលដែលគាត់អផ្សុក ក៏បានយកម៉ាស៊ីនថតរូប មកថតរូបបំបាត់ការអផ្សុក ពេលដែលគាត់ដើរទៅដល់ផ្ទះបាយ លោកលីមម៍បានចាប់ផ្ដើមថតយករូបពពុះសាប៊ូ ដែលនៅក្នុងធុងលាងចានរបស់គាត់ ប៉ុន្ដែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះ គឺនៅក្នុងធុងចាននោះហាក់ដូចជាមាន ភ្នែកមួយបានសម្លឹងមករកគាត់។ ដំបូងគាត់មានអារម្មណ៍ភ័យខ្លាច ប៉ុន្ដែដល់ពេលគាត់ពិនិត្យច្បាស់ទៅ វាគ្រាន់តែជារូបធម្មតាមួយប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពមួយនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]