(ភ្នំពេញ)៖ តារាសម្ដែងស្រី ត្រូវបានគេចាត់ទុកថា កំពុងមានគ្រួសារមួយ ប្រកបទៅដោយសុភមង្គល គឺអ្នកនាង ទូច ស្រីលក្ខណ៍ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានវ័យ តាមរយៈចំណងស្នេហ៍របស់អ្នកនាង ជាមួយនឹងស្វាមីជនជាតិហូឡង់ឈ្មោះ លោក ម៉ូធេន ក្វាមែន។ យ៉ាងណាមិញ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមីជាជនបរទេស ប្រមាណជិត៧ឆ្នាំរួចមក គេសម្គាល់ឃើញថា តារាពូកែវោហារស័ព្ទរូបនេះ ហាក់ដូចជាទទួលបានការស្រឡាញ់ យ៉ាងកក់ក្ដៅ រស់លើគំនរសុខ យ៉ាងមានសុភមង្គល ពីសំណាក់ស្វាមី ខណៈកាលពីថ្មីៗនេះ នាងបានទម្លាយរឿងផ្ទៃក្នុង ពីជីវិតគ្រួសារថា ស្វាមីរបស់នាង ពិតជាស្រឡាញ់ចូលចិត្ត ថ្នាក់ថ្នម មើលថែនាងខ្លាំងណាស់ ទោះបីជាអ្នកទាំងពីរ មានកូន១ទៅហើយក៏ដោយ។

តារាសម្ដែងស៊ិចស៊ី ទូច ស្រីលក្ខណ៍ បានបង្ហាញអារម្មណ៍ស្រឡាញ់ តាមរយៈគណនីហ្វេសប៊ុកថា «គ្មាននរណាសំខាន់ជាង ក្រុមគ្រួសាររបស់យើងទេ ហើយពេលទំនេរសំរាប់ខ្ញុំ ក៏មានតិច ហើយមិត្តសម្រាប់ខ្ញុំ ក៏មិនមានច្រើនដែរ បើនិយាយជាភាសាខ្មែរ ដែលស្តាប់ស្រួលយល់ មិត្តជិតស្និទ្ធរបស់ខ្ញុំគឺទី១ បងប្អូនបង្កើតរបស់ខ្ញុំ ដែលមិនទុកខ្ញុំចោល»។

ទូច ស្រីលក្ខណ៍ បន្តថា «មិត្តដែលកាន់តែយល់ចិត្តជាងនេះ គឺស្វាមីរបស់ខ្ញុំ គាត់ជាមិត្តមិនដែលទុកខ្ញុំចោល ហើយគាត់ជាគ្រូពេទ្យរបស់ខ្ញុំ តែងតែមើលថែខ្ញុំ ពេលខ្ញុំឈឺ គាត់គឺជាដៃគូការងារ ដ៏ល្អរបស់ខ្ញុំ ពេលយើងចេញទៅពិភាក្សាជាមួយភ្ញៀវ គ្រប់មនុស្សស្រីយើងទាំងអស់គ្នា បើកាលណាដាក់ចិត្តជ្រើសយកជីវិតគូ គួរចង់ចាំថា មិនអាចជ្រើសយកការសប្បាយ មិត្តភក្តិសំខាន់ជាងគ្រួសារ ហើយយើងក៏មិនអាចជ្រើសយកការងារ មកដាក់ក្នុងជីវិតគូរបស់យើងគ្រប់ពេលទេ នោះភាពមិនចុះសម្រុងនឹង កើតមានឡើង សម្រាប់អ្នកដែលមានគូ សូមកុំយកការសប្បាយខាងក្រៅ ជាមួយមិត្តទុក សំខាន់ជាងគ្រួសារ ត្រូវតែចេះបែងចែកពេលវេលាឲ្យបានច្បាស់លាស់ បានរកសេចក្តីសុខបាន»។

ទោះបីជាអ្នកទាំងពីរ មានសញ្ជាតិខុសគ្នា ក៏ពិតមែន តែអ្នកទាំងពីរមើលទៅហាក់បីដូចជា មានភាពចុះសម្រុងគ្នាណាស់ ដោយសារទស្សនិកជនតែងតែឃើញ នាងបង្ហោះរូបផ្អែមល្ហែម ជាមួយស្វាមីជាញឹកញាប់។ បើងាកមករកការងារសិល្បៈវិញ តារាសិចស៊ីរូបនេះ ក៏មានភាពមមាញឹកណាស់ដែរ ដោយមានក្រុមហ៊ុននានា ទាក់ទងឲ្យដើរម៉ូដ និងថតបង្ហាញផលិតផល ផ្សេងៗជាដើម។ ជាពិសេសថ្មីៗនេះ នាងបានបញ្ចេញចម្រៀង Original Song ជាច្រើនបទ ដោយទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់មិត្តយុវវ័យផងដែរ៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
សាររបស់ ទូច ស្រីល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ