ភ្នំពេញ៖ លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ នៅតែ អាចឈរលំដាប់ជួរមុខ និង នៅតែរក្សាប្រជាប្រិយភាពដដែល បើទោះបីជាលោក បានរៀបការរួចទៅហើយក្តី ។

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួច បើតាមការសង្កេតរបស់ទស្សនិកជនជាច្រើន ឃើញថា ឃើញតារារូបនេះ បង្ហោះរូបផ្អែមល្អែម ជាមួយភរិយារហូត ដោយមិនខ្លាច បាក់ប្រជាប្រិយភាព។

ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ ក៏បានឃើញលោកបង្ហោះរូបជាមួយនឹងភរិយា ខណៈពេលដែលទៅលំហែកាយនៅលើភ្នំបូកគោ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមើលទៅហាក់ដូចជារ៉ូមែនទិកមែនទែន សឹងតែ ធ្វើឲ្យគ្រប់គ្នាច្រណែន។ ក្នុងនោះដែរ ក៏មានមនុស្សមិនតិចទេ ដែលគេនិយាយថា បើទោះបី ឆាយ វីរៈយុទ្ធ ស្ថិតក្នុង តារាល្បី ក៏លោក មិនខ្លាចក្នុងការ បង្ហាញមុខ ភរិយា មិនដូចជា តារាផ្សេងៗ ដែលព្យាយាមលាក់ប្រវត្តិគ្រួសារនោះទេ៕

តោះចូលទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ នៅភ្នំបូកគោ
ភរិយារបស់លោក លោក ឆាយ វីរៈយុទ្ធ នៅភ្នំបូកគោ
លោក ឆាយ វីរៈយុទ្ធ និងភរិយានៅភ្នំបូកគោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ