ភ្នំពេញ៖  ជួបជាមួយលោក លោក ឃន ឈុនដារ៉ា ដែលនឹងចូលខ្លួនមកធ្វើជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗជាច្រើនរូបផ្សេងទៀតនៅក្នុងកម្មវិធីវិថីសុបិន។

លោក ឃន ឈុនដារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រង។ បច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia និងជានាយកគ្រប់គ្រងទូទៅនៃហាងកាហ្វេ Tube Café។

ដើម្បីជ្រាបច្បាស់អំពីលោក សូមចូលរួមទាំងអស់គ្នានៅក្នុងកម្មវិធីវិថីសុបិន ដែលរូបលោកនឹងនិយាយពាក់ព័ន្ធនឹងសារៈសំខាន់ ថាហេតុអ្វីបានជាយើងត្រូវមានសុបិនផ្ទាល់ខ្លួន។ ព័ត៌មានបន្ថែមអំពីកម្មវិធីដ៏ពិសេសនេះមាននៅខាងក្រោម៖

លោក ឃន ឈុនដារ៉ា

ហេតុអ្វី!?

ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រចៀក តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូបនៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

ភាពជោគជ័យ

តើធ្វើដូចម្តេចទើបអាចចូលរួមកម្មវិធីដ៏ពិសេសនេះបាន?

# កាលបរិច្ឆេទ៖

១៣ មករា ឆ្នាំ២០១៨

# ទីតាំង៖

សាលាតិចណូ (ITC)

# តម្លៃសំបុត្រ៖

៨ដុល្លារ ($8.00)

# លេខទូរសព្ទទិញសំបុត្រ៖

089 889 327 (Sisowat)

086 686 800 (IFL)

070 84 81 74 (BELTIE & PUC)

078 392 224 (Park Cafe ត្រសក់ផ្អែម)

កម្មវិធីវិថីសុបិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]