ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ នេះក្រុមហ៊ុនទូរស័ព្ទ Nokia ក្នុងប្រទេសកម្ពុជា បានធ្វើសេចក្តីបដិសេធទាំងស្រុង ចំពោះការលិចឮ ព័ត៌មានមិន ប្រក្រតីមួយថា ក្រុមហ៊ុន Nokia បានបង្កើតកម្មវិធី ឆ្នោតផ្សងសំណាង ដល់អតិថិជនតាមរយៈអ៊ីមែល និងសារតាមទូរស័ព្ទ SMS ជាដើម ។

ដូច្នេះហើយ ក្រុមហ៊ុនបានធ្វើការបំភ្លឺថា ព័ត៌មានទាំងនេះ គឺមិនមែនជាការពិត ជាការបោកបញ្ឆោត របស់ជនខិលខូច អគតិមួយចំនួន ដែលមានចេតនា ចង់បោកប្រាស់ អតិថិជនរបស់ Nokia តែប៉ុណ្ណោះ។ សេចក្តីបដិសេធនេះ បានបញ្ជាក់ថា ”ថ្មីៗនេះ មានលេចចេញនូវករណី ជនខិលខូចបានប្រើប្រាស់ ពាណិជ្ជសញ្ញា Nokia ដើម្បីអនុវត្តកម្មវិធីឆបោក អតិថិជនជាថ្មីម្តងទៀតហើយ ហើយឈ្មោះកម្មវិធីឆបោក មានដូចជា Nokia Lottery, Nokia Live Promo, Nokia Year Promotion, Nokia New Year Bonanzar or Nokia Anniversary។ល។”

សេចក្តីបដិសេធ បានបន្តទៀតថា ក្រុមខិលខូចទាំងនោះ បានប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិច ប្រាប់ថាមានឆ្នោតឡូតូ ហើយអាចឈ្នះនូវទឹកប្រាក់ជាច្រើន ពោលគឺចាប់ពី ២៥០.០០០ផោន រហូតដល់៦០០.០០០ផោន និងអាចលើសពីនេះទៀតជាដើម ។ ល្បិចកលរបស់ជនខិលខូចទាំងនេះ ក្រុមហ៊ុន Nokia សូមបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនពុំបានបង្កើតកម្មវិធី បែបនេះឡើយ ហើយកម្មវិធីនេះ គឺជាល្បិចកលរបស់ជនឱកាសនិយម ហើយកន្លងមកក្រុមហ៊ុន តែងតែបានជូនដំណឹងនេះ ដល់អតិថិជន ជាបន្តបន្ទាប់ និងបញ្ជាក់ហើយបញ្ជាក់ទៀតថា កុំឲ្យឆ្លើយឆ្លងតាមរយៈសារ ប្រភេទទាំងឡាយខាងលើនេះ នាំតែខាតបង់ពេលវេលា និងប្រាក់កាស ទៅលើជនប្រភេទអគតិទាំងនោះ ៕

ដោយៈបាន ចក់

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]